សូមរំលឹកឡើងវិញបន្តិចផងដែរថា លោក ព្រាប សុវត្ថិ គឺជា កំពូលតារាចម្រៀង ដ៏ល្បីម្នាក់ នៅក្នុងប្រទេសកម្ពុជាយើង ហើយបច្ចុប្បន្ន លោកកំពុងជ្រកក្រោម ផលិតកម្ម ដ៏ធំមួយគឺ Galaxy Navatra ដោយមានបទជាច្រើន កំពុងទាក់អារម្មណ៍ ហ្វេនៗ ដដែល ជាពិសេស បទមនោសញ្ចេតនាតែម្តង កាន់តែស្តាប់ កាន់តែពីរោះ មិនចេះធុញទ្រាន់។ ងាកមកមើល ពីជីវិតផ្ទាល់ខ្លួន លោកវិញម្តង នឹងរឹតតែគួរឲ្យចាប់អារម្មណ៍ថែមទៀត ដោយពេលនេះ លោកមានភរិយា និងកូនៗ ពេញកំលោះអស់ហើយ ដល់ទៅ ៣នាក់ ឯណោះ ដោយប្រុសច្បងឈ្មោះ សុវត្ថិ មុនីវណ្ណ កូនប្រុសកណ្តាល សុវត្ថិ មុនីនាគ និងកូនប្រុសពៅ សុវត្ថិ សិរីវឌ្ឍ ។ លោក ព្រាប សុវត្ថិ និងភរិយា ញឹកញាប់ណាស់ តែងតែ នាំកូនៗ ដើរលំហែកាយ តាមទីកន្លែង ជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពោរពេញដោយ ក្តីសុខ កក់ក្តៅ និងមានសុភមង្គល ខ្លាំងណាស់ និងមានពេលខ្លះទៀត ក៏បានចូលរួម ក្នុងកិច្ចការសង្គមផងដែរ។ ជាក់ស្តែង នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ នេះ គេឃើញ លោក ព្រាប សុវត្ថិ និងភរិយា បាននាំកូនប្រុស ទំាង៣ ទៅលំហែកាយ ទៀតហើយ ថែមទំាងមាន ជិះម៉ូតូទឹក ទៀត មើលទៅពិតជាប្លែកអារម្មណ៍ និងសប្បាយរីករាយ ខ្លាំងណាស់។ …
អានបន្តDay: January 30, 2022
អីយ៉ា ស្ងាត់ៗ លោក កែវ វាសនា ទំលាយរូបមួយសន្លឹក ជាមួយម្តាយបង្កើត ញញឹមស្រស់ណាស់ ចំថ្ងៃខួបកំណើតរបស់ខ្លួន ក្នុងវ័យ 38 ឆ្នាំ, ចាប់អារម្មណ៍ត្រង់អាយុពេក ហ្វេនៗ នាំគ្នាចូល comment បែបនេះថា…(មានរូបភាពច្រើន)
លោក កែវ វាសនា គឺជាតារាចម្រៀង ប្រចាំផលិតកម្ម សាន់ដេ ដែលពុកម៉ែ បងប្អូន ក៏ដូចជាហ្វេនៗ មិនតិចនាក់ទេ មិនដែល មើលរំលងឡើយ ហើយប្រជាប្រិយ តារាប្រុស សំឡេងផ្អែម ស្រទន់នេះ នៅតែទទួលបាន ការគាំទ្រ យ៉ាងខ្លាំងដដែល។ មានបទជាច្រើនណាស់ របស់លោក ជាពិសេស បទមនោសញ្ចេតនា តែម្តង នៅតែបំពេរអារម្មណ៍ និងឆក់បេះដូង អ្នកគាំទ្រ ឲ្យនៅស្តាប់ដដែល មិនចេះធុញទ្រាន់ និងជិនណាយឡើយ កាន់តែស្តាប់ កាន់តែពីរោះ ជាប់ចិត្ត។ មួយវិញទៀត បើងាកមកមើល ពីជីវិតផ្ទាល់ខ្លួន របស់លោកវិញ កាន់តែចាប់អារម្មណ៍ ថែមទៀត ដោយលោក ញឹកញាប់ណាស់ បង្ហាញនូវភាពស្និតស្នាល ផ្អែមល្ហែម ជាមួយភរិយា និងកូនៗ ទំាងពីរ មើលទៅពិតជាពោរពេញ ដោយភាពកក់ក្តៅ ស្នាមញញឹម និងក្តីសុខបំផុត។ ចំណែកនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ នេះ គេឃើញ លោក កែវ វាសនា បានទំលាយរូបភាព មួយសន្លឹក ថតជាមួយម្តាយ បង្កើត ចំថ្ងៃខួបកំណើត របស់ខ្លួន រួចឆ្លៀត និយាយពាក្យមួយឃ្លា ដ៏មានន័យ ទៅកាន់អ្នកម្តាយ ជាទីស្រឡាញ់បំផុតថា “សើចស្រស់ណាស់ ម៉ាក់ខ្ញុំ ធ្មេចបើកៗ ម៉ាក់បានផ្តល់កំណើតអោយខ្ញុំ ៣៨ ឆ្នាំហើយ ពេលវេលាពិតជាលឿនមែន សូមអោយស្នាមញញឹក ម៉ាក់ បែបនេះ មានរហូតពេញមួយជីវិត”។ អានសារ និងមើលរូបនេះរួច…
អានបន្តប៉ាម៉ាក់អែបកៀន ! អូហូយ អូន ជេននី កូនស្រី សួស វីសា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតប្លែកដល់ហើយ, ក្នាញ់ពេក គ្រប់គ្នាដាក់ម្នាក់មួយម៉ាត់ថា…(មានរូបភាពច្រើន)
សូមបញ្ជាក់ឡើងវិញ បន្តិចផងដែរថា កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅនោះ តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី ដ៏ស្រស់ស្អាតម្នាក់ ដោយជោគជ័យ ទំាងម្តាយ និងកូន មានសុខភាពល្អ ខ្លាំងណាស់ មានឈ្មោះ ថង សាម៉ូលីណា ហៅ Jenny ពិសេសមានមុខមាត់ គួរឲ្យស្រឡាញ់ខ្លាំងណាស់។ ទោះបីជា រវល់ក្នុងការងារខ្លាំងប៉ុណ្ណា ក៏ដោយ ក៏តារាស្រីរូបនេះ និងលោក ថមមី ហៅ កាប៉ាកឡាក តែងតែនាំកូនស្រី សំណព្វចិត្តរូបនេះ ទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជាពោរពេញដោយក្តីសុខ និងសុភមង្គល ខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ ជិតដល់ថ្ងៃចូលឆ្នាំចិន លោក ថមមី និង សួស វីសា បានធ្វើការតុបតែងខ្លួនឲ្យ កូនស្រីសំណព្វចិត្តរូបនេះ បែបចិន មើលទៅស្អាតប្លែកខ្លាំងណាស់ ថែមទំាងសមទៀត។ លោក ថមមី បានភ្ជាប់សារខ្លីមួយថា “Happy Chinese New Year 2022 កូនស្រី ថង សាម៉ូលីណាហៅអូន Jenny ត្រូវជាកូនកាត់ខ្មែរចិន តាមខ្សែខាងប៉ាៗ អ្នកស្រុកស្អាង កោះធំ ខេត្តកណ្តាល អូនមានអាយុ 1 ឆ្នាំ 3ខែ 21 ថ្ងៃ ហើយចាស ពុកម៉ែ បងប្អូន ចាស ឯណាអាំងប៉ាវ…
អានបន្តមើលហើយ យំតាម ! ទិដ្ឋភាព សុខ សីឡាលីន ជូនដំណើរ លោកឪពុកជាលើកចុងក្រោយ ឃើញហើយ ស្រណោះណាស់, ធ្វើអីមិនកើត ឡាលីន បានត្រឹមបង្ហូរទឹកភ្នែក រួចប្រាប់ ថា…(មានវីដេអូ)
ហ្វេនៗ ក៏ដូចជាទស្សនិកជន មិនតិចនាក់ទេ ច្បាស់ជាស្គាល់ តារាចម្រៀងស្រី ដ៏ល្បីម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស គឺ សុខ សីឡាលីន នោះ។ បទ ចម្រៀងជាច្រើន របស់ តារាចម្រៀងរូបនេះ នៅតែដក់ជាប់បេះដូង អ្នកគាំទ្រ ដដែលមកដល់ថ្ងៃនេះ។ ចំណែកកាលពី ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ តារាចម្រៀងស្រីរូបនេះ បានជួបទុក្ខធំ ដោយសារតែឪពុក ជាទីស្រឡាញ់របស់ខ្លួន បានលាចាកលោកនេះ បាត់ទៅហើយ។ សុខ សីឡាលីន បានពោលពាក្យទំាងទឹកភ្នែកទៀតថា “កូនទទួលយក មិនបានទេ លោកឪពុកអើយ លោកឪពុកដ៏ល្អ របស់កូនអើយ កូនខំប្រឹងគ្រប់យ៉ាង ដើម្បីគ្រួសារ ដើម្បីលោកឪពុកបានជា ហូបឆ្ងាញ់ រស់ស្រួល លោកពុកតស៊ូ លំបាក ដើម្បីកូនរហូតតាំងពីកូន នៅតូច រហូតមានជម្ងឺប្រចាំកាយ (ទឹកនោមផ្អែម) លោកពុកហត់ច្រើនណាស់”។ កម្មវិធីបុណ្យ បានរៀបចំធ្វើឡើង នៅឯ អាសយដ្ឋាន ផ្ទះ 330 ភូមិត្រពាំងឈូក 2002 សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ សុខ សីឡាលីន បានបង្ហោះរូបភាពមួយសន្លឹក ពីសកម្មភាពជូនដំណើរ លោកឪពុក ជាលើកចុងក្រោយ រួចភ្ជាប់សារទំាងទឺកភ្នែកថា “សព លោកឪពុក ទិត្យ សុផាត និង ដង្ហែ ចេញ ពីគេហដ្ឋាន នាវេលាម៉ោង 8ព្រឹកនេះ ហើយ…
អានបន្តមើលឡើង រំភើបតាម ! នៅសុខៗ ចែដាណា ហៅ ចុងភៅ រូបស្រស់ មកជួប និយាយរឿងម្ហូប ញុំាអត់កើត ហើយឲ្យឈប់ទៀត, មួយសន្ទុះក្រោយមក ចែដាណា បែរជាយករបស់នេះ មក surprise ទៅវិញ បើកមើល ក៏ឃើញ…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលកន្លងទៅ លោកស្រី ទ្រី ដាណា បានហៅចុងភៅពិសេស ប្រចាំផ្ទះ មកជួប ដោយនិយាយពាក្យ មួយចំនួន ដល់ថ្នាក់បងស្រីចុងភៅរូបនេះ ឡើងបែកញើសពេញខ្នង ទំាងភ័យ ទាំងព្រួយ ដោយមិននឹកស្មានដល់ថា ហេតុអ្វី ថៅកែហាងពេជ្រ របស់ខ្លួន ខឹងខ្លាំងដល់ថ្នាក់នេះ។ មិនចាំយូរទេ ក្រោយឃើញចុងភៅខ្លួន ប្រែមុខមាត់បែបនេះ ស្រាប់តែ ចែដាណា បានហុច របស់មួយ នៅក្នុងថង់ឲ្យទៅបងចុងភៅម្នាក់នេះ ហើយរឹតតែធ្វើឲ្យបងស្រី កាន់តែរំជួលចិត្ត ស្រាប់តែពេលបើកមើល ក៏ឃើញ ខ្សែក និងខ្សែដៃយ៉ាងស្រស់ស្អាត គ្រាន់តែមើលក៏មានអារម្មណ៍ថា រំភើបជំនួសដែរ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ មុនថ្ងៃចូលឆ្នាំចិន ចែដាណា បានហៅបងចុងភៅ ក្រមុំ ដ៏ស្រស់ស្អាតម្នាក់ទៀត ធ្វើការបានជាង១ឆ្នាំ មកជួបទៀតហើយ និយាយគ្នា រឿងធ្វើម្ហូប ញុំាអត់កើត ហើយឲ្យឈប់ទៀត។ មួយសន្ទុះក្រោយមក ចែដាណា បែរជាបានយក របស់ ដ៏មានតម្លៃនេះ មក surprise ទៅវិញ បើកមើល ក៏ឃើញ ក្រវិល ខ្សែដៃ រួចឆ្លៀតថែម ខ្សែក មួយខ្សែ ឲ្យទៀត ជិត១តម្លឹង ឯណោះ។ ចែដាណា បានប្រាប់បន្ថែមថា “ទោះជាយ៉ាងណា ក៏មិនភ្លេចអ្នកនៅក្បែរខ្លួនដែរ ការយកចិត្តទុកដាក់ ពីមនុស្សក្បែរខ្លួន និងនៅជុំវិញខ្លួន គឺជាសេចក្តីសុខ របស់នាងខ្ញុំ តាំងតែពីដើមមកម្ល៉េះ”។ ឃើញបែបនេះ ធ្វើឲ្យ គ្រប់គ្នា សម្តែងក្តីរំភើបជំនួស…
អានបន្តមិនដែលដឹងសោះ ! លោក ឌួង ឆាយ តែងខ្លួនមួយឈុតនេះ ស្អាតប្លែកដល់ហើយ ថែមទំាងមានរឿងមួយប្រាប់ទៀតថា “នៅប្រទេសអារ៉ាប់រួម ខ្ញុំអាចរៀបអាពាហ៍ពិពាហ៍ ភរិយាបាន 4នាក់ដោយស្របច្បាប់ ប៉ុន្តែ…” (មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ លោក ឌួង ឆាយ បានប្រកាសដំណឹងរឿងមួយប្រាប់ហ្វេនៗ ឲ្យដឹងថា “ចេញដំណើរទៅទស្សនៈកិច្ច និងប្រជុំកិច្ចការងារមុខជំនួញថ្មីនៅឌូបៃ។ រីករាយថ្ងៃចុងសប្តាហ៍ណាពូមីងបងប្អូនទាំងអស់គ្នា”។ ទៅដល់ទីនោះភ្លាម លោក បានបង្ហាញទិដ្ឋភាពនៅទីនោះ ឃើញហើយពិតជាស្រស់ស្រាយអារម្មណ៍ខ្លាំងណាស់ ពិសេស មានអគារខ្ពស់ៗ ស្អាតៗ ទាក់ភ្នែកបំផុត។ នៅមិនទាន់អស់ទេ ស្រាប់តែ ម្សិលម៉ិញនេះ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ លោកបានប្រាប់រឿងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយទៀត ដែលមានអ្នកខ្លះមិនធ្លាប់ដឹងពីមុន ដោយលោកបានបញ្ជាក់ថា “នៅប្រទេសអារ៉ាប់រួម ខ្ញុំអាចរៀបអាពាហ៍ពិពាហ៍ ភរិយាបាន 4នាក់ដោយស្របច្បាប់។ ប៉ុន្តែខ្ញុំមិនមែន ជាមនុស្សប្រុស បែបហ្នឹង ហើយខ្ញុំនៅតែជឿជាក់ថា នារីខ្មែរ នៅតែជានារី ដ៏ល្អផូរផង់ សុភាព រាបសារ ជាងគេ នៅក្នុងពិភពលោក ដែលមានប្រពៃណី វប្បធម៌ ទំនៀមទំលាប់ ដ៏ឧដុង្គឧត្តម គួរអោយគោរព ដែលមានចរិយាមាយាទ ល្អប្រពៃស្លៀកពាក់ រំទុំសាមសមជានារីខ្មែរ ចេះគោរពចាស់ទុំ សំពត់នៅក្នុងផ្នត់ គោរពច្បាប់ប្រុសច្បាប់ស្រី ចេះមើលថែរក្សា ដឹងគុណឪពុកម្តាយ និងកូនៗ មិនលោភលន់ មានសេចក្តីស្រលាញ់ពិតប្រាកដ ដ៏បរិសុទ្ធ មិនប្រមឹកសុរាមេរយៈ ខ្ញុំនិយាយត្រូវទេបាទ ពូមីង បងប្អូន ទាំងអស់គ្នា?”។ ក្រោយអាន និងមើលរូបភាពរួច ហ្វេនៗ នាំគ្នា ចូល comment ថា ៖ សង្ហាណាស់, និយាយត្រូវណាស់ហ៊ា, ស្អាតណាស់ក្មួយ, បើលោកប្អូនទុកពុកចង្ការទៀតគី…
អានបន្តរំភើបជំនួស ! អីយ៉ា ស្ងាត់ៗ តារាចម្រៀង ឈិន ម៉ានិច្ច ធ្វើពិធីឡើងគេហដ្ឋានថ្មី ជូនឪពុកម្តាយបាត់ នៅស្រុកកំណើត ពិតជាអធិកអធមណាស់ ថែមទំាងមានតារាល្បីៗ ចូលរួមទៀត មានដូចជា…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរ តារាចម្រៀង ឈិន ម៉ានិច្ច គឺជាម្ចាស់ពានរង្វាន់ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 2 កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ កាលនោះ ព្រោះតែរំភើបពេក ធ្វើឲ្យម៉ានិច្ច និយាយទំាងទឹកភ្នែក ដល់ថ្នាក់ ធ្វើឲ្យអ្នកដែលបានមកទស្សនាផ្ទាល់ ក៏យំតាមដែរ។ បច្ចុប្បន្ន ឈិន ម៉ានិច្ច គឺជាតារាចម្រៀង ដ៏មានប្រជាប្រិយមួយរូប នៅក្នុងផលិតកម្មរស្មីហង្សមាស ហើយតែងតែ លេចមុខ ក្នុងកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ ព្រមទំាងរក្សាបាននូវទឹកដមសំនៀងពីរោះរណ្តំដដែល។ ព្រោះតែជោគជ័យខ្លាំង បែបនេះ ធ្វើឲ្យ ឈិន ម៉ានិច្ច មានលទ្ធភាព អាចធ្វើផ្ទះមួយខ្នង ជូនអ្នកមានគុណ ព្រមទំាងបានធ្វើពិធីឡើងគេហដ្ឋានថ្មី កាលពីម្សិលម៉ិញនេះផងដែរ នាថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ នៅឯស្រុកកំណើត។ ម៉ានិច្ច បានភ្ជាប់សារមួយបញ្ជាក់ថា “នាងខ្ញុំ សូមលើកម្រាមដៃដប់ សំពះអរគុណ ដល់សិល្បៈរាមច្បង ព្រមទាំងបងៗ ប្អូនៗ មិត្តៗ និងភ្ញៀវកិត្តិយស ទាំងអស់គ្នា ដែលបានចូលរួម ពិធីឡើងផ្ទះថ្មី ដែលនាងខ្ញុំ បានធ្វើជូន ឪពុកម្តាយ នៅឯស្រុកកំណើត 29/01/2022 សូមជូនពរអោយអ្នកទាំងអស់គ្នា ជួបតែសេចក្តីចំរើនគ្រប់ពេលគ្រប់វេលា ទាំងអ្នកដែលមិនបានអញ្ជើញមក ក៏ផ្ញើ ABA ចងដៃដែរ ពិតជាអរគុណណាស់”។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនោះ គេឃើញតារាល្បីៗក៏បានមកចូលរួមផងដែរ មានដូចជា បាន មុន្នីល័ក្ខ, ចំរើន សុភ័ក្រ, ម៉ៅ ហាជី, វណ្ណណារ៉ា។…
អានបន្ត