មហាជនស្ទើរតែទំាងអស់ នៅក្នុងប្រទេសកម្ពុជាយើង ពិតជាបានជ្រាបហើយថា ជារៀងរាល់ឆ្នាំ គេតែងតែឃើញ ប្រជាពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន បាននាំគ្នា សែនចូលឆ្នាំចិន ដើម្បីឧន្ទិសដល់ ញាតិសន្តាន ដែលបានចែកឋាន ទៅហើយ និងដើម្បីសុំសេចក្តីសុខ ពីវិញ្ញាណក្ខន្ធញាតិទាំងនោះ។ ចំណែកឆ្នាំនេះ នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ គឺចំថ្ងៃសែនចូលឆ្នាំចិនហើយ។ ក្នុងនោះ គេឃើញតារាល្បីៗ ជាច្រើនដួង ក៏បាននាំគ្នា ស្លៀកឈុតសំលៀកបំពាក់ យ៉ាងស្រស់ស្អាត ប្រកបដោយ ទឹកមុខសប្បាយរីករាយ និងស្រស់ស្រាយ គ្រប់ៗគ្នា ព្រមទំាងនាំគ្នាសែន នៅក្នុងថ្ងៃនេះដែរ និងមានពាក្យជូនពរគ្នា ហេងហេង ក្នុងឱកាសឆ្នាំថ្មីនេះ។ តារាល្បីៗ ជាច្រើនរូបទំាងនោះ មានដូចជា ៖ តារាចម្រៀង អ៊ីវ៉ា, ពិធីករ ជា វិបុល, អ្នកនាង គង់ សុជាតិ, ពិធីករ និងតារាសម្តែង ប៉ែន ចំរុង និងភរិយា, Benne Yang, ជីជី, អុឹម ជីវ៉ា, គឹម លីហ្សា, ទឹម រដ្ឋា, តារាសម្តែង សារ៉ាយ សក្ខណា, រ៉ូលីន, Chandara John, អ្នកនាង ចន ច័ន្ទលក្ខិណា, ពិធីករ សុខ រ៉ាស៊ី, តារាចម្រៀង កែវ វាសនា និងក្រុមគ្រួសារ, លោកជំទាវ ស៊ន សៀវម៉ី និងក្រុមគ្រួសារ។ ព្រមទំាងនៅមាន តារា និងបុគ្គលល្បីៗ…
អានបន្តDay: January 31, 2022
ស្រែកឡើងកប់ លាយភាពឈឺចាប់ទៀត ! សួ វិចិត្រ ដាក់មួយបទនេះ “ស្រមោច” អេមហួស ដល់ថ្នាក់ ធ្វើឲ្យ ពេជ្រ សោភា ទះដៃ ឡើងរបូតនាឡិកា ហើយអ្នកខ្លះនិយាយត្រង់ៗថា…(មានវីដេអូ)
កាលពីយប់ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២២ ម្សិលម៉ិញនេះ កម្មវិធី ប្រឡងចម្រៀង កម្រិតពិភពលោក Beat The Best វគ្គ Beat The Live បានឈានដល់ សប្ដាហ៍ទី 2 ហើយ ដោយនៅសល់តែបេក្ខជនជើងខ្លាំងតែ 12 រូប តែប៉ុណ្ណោះ សម្រាប់ការប្រកួត ប្រជែង ដ៏ក្តៅគគុក នៅលើឆាកដ៏អស្ចារ្យមួយនេះ។ ក្នុងនោះ គេក៏សម្លឹងឃើញ បេក្ខជនម្នាក់ គឺ សួ វិចិត្រ បានលើកយកបទ “ស្រមោច” មកធ្វើការប្រកួត ពិតជាពីរោះរណ្តំ និងស្រែកបានល្អណាស់ លាយឡំមនោសញ្ចេតនាឈឺចាប់ ស្តាប់ហើយ ឡើងព្រឺសម្បុរ ដល់ថ្នាក់ គណៈកម្មការ ពេជ្រ សោភា ទះដៃឡើងរបូតនាឡិកា ទៀតផង។ មិនទាន់អស់ទេ សូម្បីតែអ្នកកំពុងតែទស្សនាការ live នេះ ក៏បានបង្ហាញអារម្មណ៍ទំាងនេះចេញមកត្រង់ៗដែរថា ៖ ពីរោះ, ទាញ view ណាស់, ធ្វើបាន ល្អណាស់ ប្អូនប្រុស បងគាំទ្រ អោយជាប់, ពីរោះជាប់ចិត្តណាស់ វិចិត្រ, ពិតជាពីរោះមែន, Great voice, ស្រែកបានល្អណាស់ លាយឡំភាពឈឺចាប់ទៀត។ កាន់តែពិសេសថែមទៀតនោះ វិចិត្រ បានឈានទៅកាន់វគ្គបន្ត នៅសប្តាហ៍ក្រោយថែមទៀតផង ដោយទទួលបានការបោះឆ្នោតគាំទ្រយ៉ាងច្រើនពីសំណាក់ហ្វេៗរបស់ខ្លួន។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត ថា វិចិត្រ ពិតជាធ្វើបានល្អ ដូចគ្រប់គ្នានិយាយមែន ឬក៏អត់នោះ សូមទស្សនាទំាងអស់គ្នា ចាប់ពីនាទី ទី 2:05:20…
អានបន្តWow ហេងទំាងព្រឹកហ្មង ! អីយ៉ា ចំថ្ងៃសែនចូលឆ្នាំចិន លោក ផែង វណ្ណៈ ទទួលបាន អាំងប៉ាវ ពី ចែដាណា បាត់ បើកមើល ឃើញសុទ្ធតែលុយដុល្លារ ដែលមានចំនួនរហូតដល់ទៅ…, ច្រើនណាស់
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ច្បាស់ជាស្គាល់ លោកស្រី ទ្រី ដាណា ដែលជាម្ចាស់ហាងពេជ្រ និងមុខជំនួញជាច្រើនទៀត ជាក់ជាមិនខាន ហើយកំពុងលេចធ្លោនៅក្នុងសង្គម និងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ មហាជនទូទៅ ក្មេងចាស់ ប្រុសស្រី ជាពិសេសតាមរយៈ ទង្វើរដ៏សប្បុរសធម៌ របស់លោកស្រី ដែលតែងតែ ជួយឧបត្ថម្ភ ជាហូរហែ មិនដែលដាច់ឡើយ ក្នុងកិច្ចការសង្គម។ បច្ចុប្បន្ន សេដ្ឋិនី រូបនេះ កំពុងសាងក្តីសុខ ជាមួយ កូនៗទំាង៣ របស់ខ្លួន ជាមួយការ ខិតខំប្រឹងប្រែង រកស៊ី សឹងតែរកពេលវេលា សម្រាប់ផ្ទាល់ខ្លួនសឹងមិនបាន នេះបើមើលឃើញតាមរយៈ សកម្មភាពរបស់លោកស្រី ដែលបានបង្ហោះ ក្នុងបណ្តាញសង្គម ហ្វេសប៊ុក និង TikTok ជាហូរហែមក។ ចំណែក នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ នេះ ចំថ្ងៃសែនចូលឆ្នាំចិន 2022 គេឃើញ លោក ផែង វណ្ណៈ បានបង្ហាញក្តីរំភើប រីករាយយ៉ាងខ្លាំង ទាំងព្រឹកហ្មង ក្រោយទទួលបានអាំងប៉ាវ ពីលោកស្រី ទ្រី ដាណា។ លោកបានបញ្ជាក់បន្ថែមថា “ភ្ញាក់ពីដំណេកមក មានលាភសំណាង ទាំងព្រឹក អរគុណក្មួយស្រី ទ្រី ដាណា ដែលបានជូនអាំងប៉ាវពូ ២០០០ ដុល្លារ ! សូមជូនពរក្មួយជួបប្រទះតែសេចក្ដីសុខ សេចក្ដីចំរើន ជាពិសេស សូមទទួលបាន ការគាំទ្រ ពីអតិថិជន កាន់តែច្រើន”។ ឃើញបែបនេះ ហ្វេនៗ…
អានបន្ត