អ្នកគាំទ្រ ក៏ដូចជា ទស្សនិកជនទូទៅ ភាគច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន មាន សូនីតា នោះ ដែលជាតារាសម្ដែង ដ៏ល្បីឈ្មោះ និងមានរូបសម្រស់ស្រស់ស្អាតម្នាក់ នៅក្នុងប្រទេសកម្ពុជាយើង ព្រមទាំងមានរហស្សនាម រាជនីក្រមា ផងដែរ។ តារាររូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់មហាជន ទូទៅ ហើយតែងតែឃើញ លេចមុខក្នុងកម្មវិធីផ្សេងៗ មិនដែលដាច់ឡើយ។ ចំណែកមុននេះបន្តិច នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ គេឃើញ សូនីតា បានបង្ហោះវីដេអូមួយពីសកម្មភាព របស់ខ្លួន ត្រូវគេនាំគ្នា យកកាដូ និងនំខេក មក surprise ក្នុងថ្ងៃខួបកំណើត ដល់ថ្នាក់រំភើបពេក ក៏ពោលពាក្យមួយឃ្លាចេញមកថា “ស៊ុបប្រាយ10 តង់ … គេហៅម្ចាស់ខួបទៅ surprise ទេ តែស្លៀកពាក់ដូចដឹងមុន ហាហា (ខែខួប គេត្រូវតែស្លៀកពាក់ស្អាតៗ ត្រៀមចាំ … )”។ កាន់តែពិសេស និងភ្ញាក់ថែមទៀតនោះ ពេលបើក កាដូមើល ស្រាប់តែឃើញ សោឡាន ទំនើបមួយគ្រឿងទៀត ដល់ថ្នាក់ ធ្វើឲ្យ សូនីតា ស្រែកហ៊ោពេញផ្ទះ តែគេនៅមិនទាន់ដឹងនៅឡើយទេ ថាកាដូនេះ ជារបស់អ្នកណាគេ ជូន។ ឃើញបែបនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន បានចូល comment ពីចម្ងាយថា ៖ ធ្វើម៉េចទេ ហេតុតែគេស្រីស្អាត មានអ្នកធ្វើខួបឲ្យរាល់ឆ្នាំ, Happy Birthday idol ក្ដីសុខណាស់, ស្អាតណាស់ idol,…
អានបន្តDay: February 13, 2022
នេះហើយ ជាខ្សែជីវិតពិត ដែលអតីត តារាចម្រៀង អាន វិសាល ធ្លាប់ឆ្លងកាត់ ដោយលោកដាច់ចិត្តទំលាយចេញមក ទំាងអួលដើម.ក ថា “ពេលដែលខ្ញុំបានធ្លាក់ដល់សូន្យ ពេលហ្នឹងគឺ…” (មានវីដេអូ)
អ្នកស្នេហាវិស័យចម្រៀង មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន អតីតតារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ គឺ លោក អាន វិសាល នោះ ហើយបទល្បីៗ របស់លោក ដែលនៅតែមាន អ្នកស្តាប់មកទល់ពេលនេះ មានដូចជាបទ ផ្តើមស្រឡាញ់ផ្តើមអស់សង្ឃឹម, ទឹកភ្នែកខ្ទើយ, កុំប្រើពាក្យស្រលាញ់ លើមនុស្សដែលអូនមិនបានស្រលាញ់ និងនៅមានបទមនោសញ្ចេតនាពីរោះៗជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។ ចំណែកកាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ លោក វិសាល បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ក្រុមការងារ អាថ៌កំបាំងមនុស្ស ដោយទំលាយរឿងមួយ ដែលមានអ្នកខ្លះមិនទាន់ដឹងដោយប្រាប់ថា “ខ្ញុំបាទរស់នៅក្នុងគ្រួសារមួយ ប៉ាជាមន្ត្រីរាជការ ម្តាយគាត់ជាអ្នករកស៊ីនៅផ្សារ ដោយសារកត្តាជីវភាពគ្រួសារ វាឡើងចុះៗ ពិបាកពេក ខ្ញុំសម្រេចចិត្តថា ឡើងមកភ្នំពេញនៅក្នុង ឆ្នាំ ១៩៩៩ មកដល់ភ្នំពេញវាត្រាំត្រែង ទំរាំតែបានប្រឡងជាប់រយៈពេលយូរដែរ”។ លោកបន្តថា “និយាយពីសិល្បៈខ្ញុំបាទមានដុងតំាងពីតូច ឲ្យតែព្រលឹមឡើងម៉ោង៤ ងើបបង្កាត់ភ្លើង កាលហ្នឹងធ្វើនំលក់ជាមួយយាយ ហើយដាក់បង្កាត់ចោលទៅ ទៅច្របាច់ដៃជើងឲ្យយាយទៅ ឆ្អិតទៅស្រង់នំលក់ ហើយប៉ាក៏ចាក់ចម្រៀងទៅ ស៊ីន ស៊ីសាមុត សម័យនោះ ស្តាប់ទៅចេះតែស្រមៃ និយាយរួមដេកស្រមៃថាខ្លួនឯងជាអ្នកចម្រៀង ហើយចេះតែច្រៀងតាមអ៊ីចឹងទៅ ពេលខ្លះ ពេលធំបន្តិច ម៉ាក់គាត់ពិបាក ផ្ទះរំលងទៅមួយ ពីរ បី គេចាក់ឮសួរតិចៗ ស្តាប់ចម្រៀងទៅ ឆ្លៀតពេលម៉ែប្រើធ្វើអី លួចស្តាប់បានបន្តិចទៅ ច្រៀងតាមទៅ”។ លោកបន្ថែមថា “ឆ្នាំដែលខ្ញុំប្រឡងចម្រៀងគឺនៅឆ្នាំ 2002 ហើយនៅក្នុងទូរទស្សន៍មួយក្នុងកម្មវិធីវិថីតារា កាលហ្នឹងមនុស្សច្រើនណាស់ ហើយយើងធ្វើតេស្តគោកឡើងរាប់ឆ្នាំ ទំរាំតែបានជាប់ បានឡើងទៅលើឆាក គេហៅប្រចាំអាទិត្យ…”។ “ផលិតកម្មខ្ញុំចូលដំបូងគឺ…
អានបន្តក្តីស្រឡាញ់ អានហើយ កក់ក្តៅជំនួស ! ខណៈពេល Love Riya កំពុងឈឺ ស្រាប់តែ លោក ហេង គីមហៀង ទំលាយពាក្យបែបនេះ ចេញមកថា “ទោះខ្ញុំ គ្មានអ្វីគ្រប់យ៉ាង អោយប្រពន្ធដូចប្ដីគេមែន ប៉ុន្តែ…”
សូមរំលឹកឡើងវិញបន្តិចផងដែរថា Love Riya និង លោក ហេង គីមហៀង បានចូលរោងការ តាមប្រពៃណីខ្មែរ កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ក្រោយមើលចិត្តគ្នា ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ហើយកម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយរៀបការ អ្នកទំាងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត ព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈពេល Love Riya កំពុងឈឺ ធ្វើឲ្យ លោក ហេង គីមហៀង នៅមិនសុខទេ ក៏បានទំលាយអារម្មណ៍បែបនេះ ចេញមក ថា “ទោះខ្ញុំ គ្មានអ្វីគ្រប់យ៉ាង អោយប្រពន្ធដូចប្ដីគេមែន ប៉ុន្តែការស្រលាញ់រវាងប្ដី ជូនទៅអោយប្រពន្ធ គឺបងហ៊ាននិយាយថា គឺវាធំធេងខ្លាំងណាស់ សឹងតែរកអ្វីមកប្រៀបបាននោះទេ ក្ដីសុខរបស់ប្ដី គឺចង់ឃើញប្រពន្ធមានស្នាមញញឹមបែបនេះ រហូតទៅ (បងសន្យាថា មើលថែអូន និងកូនអោយស្មើជីវិតរបស់បង ឆាប់ជាណាប្រពន្ធសម្លាញ់ បើអាចប្ដូរបានខ្ញុំចង់ឈឺជំនួសប្រពន្ធវិញ)”។ ឃើញសារមួយនេះ គ្រប់គ្នាបានចូល comment ថា ៖ ក្ដីស្រលាញ់, ខ្ញុំរំភើបណាស់…
អានបន្ត