កាលពី ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ ឈ្មោះ Vanny Hang បានបង្ហោះរូបភាព ប៉ុន្មានសន្លឹកពី កូនស្រី របស់ខ្លួន ហើយក៏បានធ្វើឲ្យ អ្នកប្រើប្រាស់ ហ្វេសប៊ុក ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍ យ៉ាងខ្លាំង រហូតមានការចែករំលែកផុសនេះ រហូតដល់ទៅ ជិត ៤ពាន់ដង បាត់ទៅហើយ គិតត្រឹមយប់ម៉ោង ៩ នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ នេះ។ ម្ចាស់ហ្វេសប៊ុកដដែល បានភ្ជាប់សារខ្លីមួយថា “ដល់ពេលកាត់សក់ទៀតហើយ សក់វែងលឿនណាស់កូនៗ”។ មើលរូបភាពទំាងនេះរួច ធ្វើឲ្យ គ្រប់គ្នាទប់ចិត្តមិនជាប់ទេ ក៏បានចូល comment ភ្លាមៗ បង្ហាញពីអារម្មណ៍ទំាងនេះចេញមកថា ៖ កូនស្រីស្អាតៗណាស់ ដូចភ្លោះបីនាក់ អ៊ីចឹង, ស្អាតណាស់ចៅម៉ាៗ, កូនម្នាក់ៗ ច្រមុះបានណាស់ ស្អាតៗហ្មង, ស្អាតសាហាវ, So cute, កូនក្រមុំហើយហ្នឹង តិចទៀតបានចៅ ព ហើយ, ស្អាតៗណាស់ក្មួយស្រី, ស្រលាញ់ទំាង3 ស្អាតណាស់ក្មួយ, 3នេះគ្រប់ទឹកហ្មងបង, ច្រមុះ បានៗណាស់កូន, ស្អាតៗណាស់លោកអើយ កូនម៉ាក់អ៊ុំ, ធំឡើងដឹងស្អាតយ៉ាងណាទេ. មុខដូចគ្នាម្ល៉េះ, សរសើរម៉ាក់ៗ មើលថែបានល្អ, ក្ដីស្រមៃគឺចង់បានកូនស្រីទាំងអស់បែបនេះ, ស្អាតដូចម៉ាក់ៗ អ៊ីចឹង, ល្អស្អាតម្ល៉េះទេ កូនអើយ, អូនៗប្រើសាប៊ូអ្វីបងស្រី ទើបពួកគាត់មានសក់សុខភាពល្អបែបនេះ?, សក់ស្អាតម្ល៉េះកូនអើយ ហើយ មុខស្អាតទៀត, កូនមុខស្អាតៗម្ល៉េះ។…
អានបន្តMonth: March 2022
ចំណងជើងញាក់សាច់ ! ល្បីស្ពានជ្រោយចង្វាពេក ទីបំផុត សួស វីសា ចេញបានមួយបទបាត់, ស្តាប់ចប់សឹងមិនទាន់ ហ្វេនៗ នាំគ្នាចូល comment ព្រាតថា…(មានវីដេអូ)
សូមបញ្ជាក់ឡើងវិញបន្តិចផងដែរ សួស វីសា គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ប្រចាំផលិតកម្ម រស្មីហង្សមាស ហើយមានបទជាច្រើនណាស់ របស់ តារាស្រីរូបនេះ នៅតែទទួលការគាំទ្រយ៉ាងខ្លាំងដដែល កាន់តែស្តាប់ កាន់តែពីរោះមិនចេះជិនណាយ ពិសេស គេយកទៅចាក់ស្តាប់ ក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ខាងផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្មី ដ៏ប្លែកអារម្មណ៍ មួយបទទៀតហើយ សម្រាប់ វីសា ក្រោមចំណងជើងថា “ស្ពានជ្រោយចង្វា” ហើយក៏ជាការ និពន្ធទំនុកច្រៀង ដោយ លី ស៊ីនហួន និង និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ ចក់ ផងដែរ។ ស្តាប់ចប់ដឹងមិនទាន់ ធ្វើឲ្យហ្វេនៗ ទប់ចិត្តលែងជាប់ហើយ ដល់ថ្នាក់ ចូល comment ទំាងភ្ញាក់ព្រឺត ភ្លាមៗ ថា ៖ ពូកែលោតទឹកសម្លាប់ខ្លួនពេក ឥឡូវបង វីសា ដាក់មួយបទបាត់, ស្ពានជ្រោយចង្វា ពីរោះណាស់ ហើយមានអត្ថន័យអប់រំទៀត idol, ឮហើយចង់រាំ, អ្នកចង់លោតទឹក ស្តាប់សិនចាំលោត, ចំណងជើងទាក់ទាញ ហ្មងហាស, មានន័យអស់ទាស់, ស្ពាយជ្រោយចង្វាទៀតហើយ idol, ដុតសាហាវ, ល្បីឡើងចេញជាបទចម្រៀងទៀត, ស្ពានល្បីពេក បានមួយបទ, អត្ថន័យចាក់ដោត, ចំណងជើងបទចម្រៀង កប់ស៊េរី, ចំណងជើង ដែលកំពុងពេញនិយម, ន័យកប់ៗ, ចាំមានអ្នកជិតលោត ចាំចាក់ឲ្យស្ដាប់សិន ចាំលោត, ជ្រោយចង្វាមាសបង ល្បីដល់កំពូលហើយម្តងនេះ, Wow ចំណងជើងបទចំរៀង ដុតអ្នកចង់លោតទឹកហើយ, ញាក់សាច់ទ្រើតៗហ្មង idol។…
អានបន្តមានចិត្តណាស់ ! ក្រោយជប់លៀង ទិញឡានថ្មីរួច ស្រាប់តែ ចឺម មានកាដូពិសេសមួយនេះ ជូនឃុំមហាឫស្សី បាត់ នោះគឺ…
ទស្សនិកជន មិនតិចនាក់ទេ ពិតជាមិនមើលរំលងឡើយ លោក សុខ មេសា ហៅ ចឺម នោះ ដែលជាអតីត តារាកំប្លែង ដ៏ល្បីខ្លាំងមួយរូប នៅក្នុងក្រុមជាមួយនាយ ពាក់មី ហើយកាលនោះ នាយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទៅ មិនថាក្មេងចាស់ ប្រុសស្រី ឡើយ។ ក្រោយមក ចឺម បានដូរអាជីព ដោយប្រែខ្លួនទៅជាតារាចម្រៀងវិញ ហើយក៏នៅតែ មានប្រជាប្រិយខ្លាំងដដែល ដោយទទួលបានការពេញចិត្តខ្លាំង ពីពុកម៉ែបងប្អូន ដល់ថ្នាក់ ចឺម មានលទ្ធភាព អាចសាងសង់ផ្ទះ ជូនឪពុកម្ដាយ បានថែមទៀតផង នៅឯស្រុកកំណើត ក្នុងភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លុះមកដល់ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ គេឃើញ ចឺម បានទិញឡានទំនើបមួយគ្រឿង ម៉ាក Ford Mustang ពណ៌លឿង ទៀតបាត់ មើលទៅពិតជាស្អាត និងទាក់ភ្នែកខ្លាំងណាស់ សរុបទំាងអស់ ចឺម មានឡានទំាងអស់ ៣គ្រឿងហើយ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ដូចបានសន្យា ចឺម បានធ្វើពិធីជប់លៀង ទើបទិញឡានថ្មី មើលទៅសាមញ្ញៗមែន តែសប្បាយពេញផ្ទះ នៅស្រុកកំណើត ក្នុងភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពិសេសមានតារាល្បីៗ ជាច្រើរូបចូលរួមទៀត មានដូចជា ៖ តារាកំប្លែង នាយក្រូច, តារាកំប្លែង ស្រីអ៊ិត, អ្នកនាង សេង…
អានបន្តមើលប៉ាកូនគេផង ! អីយ៉ា ខានឃើញមួយរយៈសោះ មន្តស្នេហ៍ កូនប្រុសច្បង ឧកញ៉ា ខេមរៈ សិរីមន្ត ប្រែធំឡើង សង្ហាដល់ហើយ, ចាប់អារម្មណ៍ត្រង់នេះពេក ហ្វេនៗ នាំគ្នាចូល comment ថា…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា ឧកញ៉ា ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ នៅក្នុងផលិតកម្មរស្មីហង្សមាស ដោយបច្ចុប្បន្ន លោកកំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារតូចមួយរបស់ខ្លួន ដោយតារាប្រុសរូបនេះ និងភរិយា មានកូនៗ សរុបទំាងអស់បាន៣ នាក់ ដោយកូនប្រុសច្បង មានឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី២ មានឈ្មោះ ខេមរៈ ស្រ្តី និងកូនស្រីពៅ មានឈ្មោះ ថុន ខេមរៈមន្តរាជិនី ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ លោកនាំកូនប្រុស ថត ២ប៉ុស្តិ៍ មើលទៅស្រស់សង្ហា មិនចាញ់គ្នាប៉ុន្មានទេ ពិសេសកូនប្រុសច្បងម្នាក់នេះ ប្រែធំ ប្លែកខ្លាំងណាស់។ ឃើញកូនប្រុស បែបនេះ ធ្វើឲ្យ ឧកញ៉ា ខេមរៈ សិរីមន្ត ទប់ចិត្តមិនជាប់ទេ ក៏ទំលាយអារម្មណ៍ចេញមក ថា “ម្យ៉ាងម្នាក់ទេ bro”។ មើលរួច ចាប់អារម្មណ៍ ខ្លាំងពេក ហ្វេនៗ នាំគ្នា ចូល comment ព្រាតថា ៖ ស្អាតម្យ៉ាងម្នាក់បងមន្ត, សង្ហាណាស់បងឧកញ៉ា កូនជិតពេញកំលោះហើយ, បែកមន្តស្នេហ៍3ឆ្នាំ សង្ហាដូចប៉ាៗអ៊ីចឹង អ្នកគ្រូជូនពរកូនសុខភាពល្អរៀនអោយពូកែ, ហៃឡើងស្ទាវ idol, កូនពូជសង្ហាដូចប៉ាៗ អ៊ីចឹង, សង្ហាទាំងប៉ា ទាំងកូនហ្មង បងឧកញ៉ា។ ព្រមទំាងនៅមានពាក្យសរសើរ សម្រស់ ប៉ាកូន ទំាងពីរនាក់ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព ស្អាតៗ នៃក្រុមគ្រួសារ របស់…
អានបន្តនៅសុខៗ សុគន្ធ និសា បង្ហោះរូបប៉ុន្មានសន្លឹកនេះ រួចទំលាយពាក្យក្នុងចិត្ត ចេញមកថា “តើមនុស្សស្រីណា ដែលមិនប្រាថ្នាសុខភាពល្អ ភាពស្រស់ស្អាត ការរស់នៅដោយភាពថ្លៃថ្នូរ អភិជន មានគ្រួសារដ៏សែនកក់ក្តៅ តែមនុស្សគ្រប់គ្នាមិនអាចរើស…”
សូមរំលឹកឡើងវិញបន្តិចផងដែរថា សុគន្ធ និសា គឺជាតារាចម្រៀង ដែលមានសម្លេងផ្អែម ស្រទន់ ប្រចាំផលិតកម្ម រស្មីហង្សមាស ដែលពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ព្រមទំាងនៅ ទទួលបានការគាំទ្រ យ៉ាងខ្លាំងដដែល ពីសំណាក់ ហ្វេនៗ របស់ខ្លួន មកទល់ពេលនេះ។ បទពីរោះៗ និងចាក់ដោតអារម្មណ៍ ជាច្រើនរបស់តារារូបនេះ គឺជាបទមនោសញ្ចេតនា ដែលអាចធ្វើឲ្យអ្នកស្តាប់ភាគច្រើន លន់អារម្មណ៍តាម ស្តាប់ច្រើនដង ក៏នៅតែពីរោះ ជាពិសេសបទមនោសញ្ចេតនា តែម្តង។ ចំណែម្សិលម៉ិញនេះ នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ តារាស្រីរូបនេះ បានបង្ហោះរូបភាពស្អាតៗប៉ុន្មានសន្លឹក រួចទំលាយពាក្យ មិនធ្លាប់ឮពីមុនមកថា “តើមនុស្សស្រីណា ដែលមិនប្រាថ្នាសុខភាពល្អ ភាពស្រស់ស្អាត ការរស់នៅដោយភាពថ្លៃថ្នូរ អភិជន មានគ្រួសារដ៏សែនកក់ក្តៅ តែមនុស្សគ្រប់គ្នាមិនអាចរើសកំណើតខ្លួនឯងបានឡើយ តែសំខាន់គឺ ខិតខំប្រឹងប្រែងដើម្បីសម្រេចនូវ អ្វីដែលខ្លួនឯងចង់បាន។ (សូមចេះស្រឡាញ់ខ្លួនឯង អោយបានច្រើន)”។ អានចប់ ហ្វេនៗ នៅលែងសុខហើយ ក៏ចូល comment ភ្លាមៗថា ៖ មានន័យណាស់idol, ស្រទន់មានមន្តស្នេហ៍, មួយឈុតនេះ ខ្ញង់ហ្មង, ស្អាតខ្លាំងណាស់បង, មនុស្សមិនអាចរើសផ្ទៃកើត ចូលចិត្តបងណាស់, ដាក់ម៉ាឈុតហ្នឹងទៅ អេមហ្មង idol, ម្ចាស់បងស្អាតណាស់, បងស្រីនៅតែក្មេង, ស្អាតប្លែកមែនទែនបង។ នៅមានការលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យចាំយូរ សូមមើលរូបភាព ស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តលើកទី១ហើយ បានឃើញ ! នេះហើយ គឺជាបាយសំណុំ វេចដោយស្លឹកចេកស្រស់ ដែលធ្លាប់តែឮ ក្នុងបទចម្រៀង មើលទៅទំនងឆ្ងាញ់ណាស់, មើលចប់សឹងមិនទាន់ ធ្វើឲ្យ អ្នកខ្លះនឹកដល់ អតីតកាល រួចទំលាយអារម្មណ៍ បែបនេះចេញមកថា…(មានវីដេអូ)
កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ គេប្រទះឃើញម្ចាស់ account Tik Tok មួយឈ្មោះ “mrvouth” បានធ្វើការចែករំលែកវីដេអូមួយ ពីអ៊ុំប្រុសម្នាក់ បង្ហាញបាយសំណុំ ដែលវេចខ្ចប់ដោយស្លឹកចេកស្រស់ ដែលភាគច្រើន ធ្លាប់តែឮ ក្នុងបទចម្រៀង ជូនដល់ មហាជនទូទៅឲ្យបានឃើញ មើលទៅពិតជាប្លែក និងទំនងគួរឲ្យចង់ញុំាណាស់។ ម្ចាស់ Tik Tok ខាងលើ បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមទៀតថា “បាយសំណុំ និងទឹកបំពង់ ធ្លាប់ឮតែក្នុងបទចម្រៀង ពេលនេះ បានឃើញជាលើកទីមួយ សំរាប់ខ្ញុំ ចុះបងប្អូនវិញ ធ្លាប់បានឃើញទេ?”។ មិនទុកយូរទេ ឃើញភ្លាម អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គម Tik Tok ជាច្រើននាំគ្នាចូល comment ទំាងភ្ញាក់ថា ៖ លើកទីមួយហើយបានឃើញលោកតា ជួយប្រាប់របៀបធ្វើផងលោកតា ឆ្ងាញ់អត់, អគុណអ៊ុំបានឃើញលើកទីមួយដែរ, កាលឃ្វាលគោ ម៉ែវេចឲ្យរាល់ថ្ងៃ, ទើបឃើញលើកទី១, ខ្ញុំឃើញបាយហ្នឹង នឹកស្រណោះកាលនៅក្មេងៗណាស់ ពេលទៅស្រែ ចម្ការ មានតែអ្នកស្រែទេ ទើបស្គាល់ច្បាស់, នៅបាយដាក់ស្មុគ និងទឹកបំពង់មួយទៀត, អ្នកស្រែចម្ការ បានដឹងច្បាស់, ធ្លាប់ស្ដាប់ តែ តាមចម្រៀង, ឃើញហើយនឹកពេលធ្វើស្រែ, បាយមួស្លឹកចេកចឹង នឹកឃើញកាលនៅសៀមរាបមួយយាយឲតែទៅស្រែដឹងតែគាត់ដាក់បាយចឹងហើយ, មិនភ្លេចទេឃើញហើយ ឆ្ងាញ់ ឈ្ងុយទៀត, ខ្ញុំធ្លាប់តែឮបទចម្រៀងគេច្រៀង, ពេលទៅដើរលេង លើកក្រោយ សុំរៀបតាមហើយ លោកពូ, ខ្ញុំវេចជាប្រចាំ ពេលទៅព្រៃកាប់អុស ទៅសាលារៀនហូបទៅមានក្លិនឈ្ងុយស្លឹកចេក ឆ្ងាញ់, ទើបស្គាល់, ធ្លាប់តែស្តាប់ចម្រៀង ឥឡូវឃើញរូបរាងពិតហើយ អរគុណអ៊ុំ ដែលបានបង្ហាញ,…
អានបន្តរឹតតែស្អាត និងសុភាពណាស់ ! អូហូ លោក ឌួង ឆាយ នាំអនាគតភរិយា ដាក់មួយប៉ុស្តិ៍នេះ ស្អាតខ្លាំងណាស់, ចាប់អារម្មណ៍ ម៉ីលី ធ្វើខ្លួនបែបនេះពេក ហ្វេនៗ ចូល comment ពីចម្ងាយថា…(មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិច ផងដែរថា កាលពី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ លោក ឌួង ឆាយ បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យជាផ្លូវការហើយ ជាមួយនារី ដ៏ស្រស់ស្អាត វ័យក្មេងម្នាក់ អាយុទើប ១៨ ឆ្នាំប៉ុណ្ណោះ។ គូដណ្តឹងរបស់ លោក ឌួង ឆាយ មានឈ្មោះពីរោះណាស់ គឺ ហ៊ ម៉ីលី ហៅ ស្រីពៅ ថែមទំាងមានរូបរាង មុខមាត់ ញញឹមស្រស់ស្អាត ខ្លាំងណាស់ ពិសេសនៅក្មេងទៀត ដោយមើលទៅ ពិតជាសមគ្នា ជាមួយ លោក ឌួង ឆាយ ទៀតផង។ ក្រោយភ្ជាប់ពាក្យ មកដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ លោក និងគូដណ្តឹង បាននាំកូនៗទំាង 3 ទៅលំហែកាយ ដល់ទឹកឈូ ខេត្តកំពត បាត់ ពិសេស អនាគតភរិយាលោក ពិតជាស្និតស្នាល ជាមួយកូនៗ របស់លោកខ្លាំងណាស់ ឃើញហើយ សែនរំភើបជំនួស។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ គេឃើញ លោក ឌួង ឆាយ បាននាំគូដណ្តឹង ទៅចូលរួមកម្មវិធីខួបកំណើត បងស្រីធម៌ របស់លោក ដោយដាក់មួយប៉ុស្តិ៍…
អានបន្តWow ស្ងាត់ៗ ចឺម ធ្វើកម្មវិធីជប់លៀង ឡានទើបទិញថ្មី បាត់ នៅឯស្រុកកំណើត មើលទៅសប្បាយដល់ហើយ ពិសេសមានតារាល្បីៗ ចូលរួមទៀត មានដូចជា…(មានវីដេអូ)
ទស្សនិកជន មិនតិចនាក់ទេ ពិតជាមិនមើលរំលងឡើយ លោក សុខ មេសា ហៅ ចឺម នោះ ដែលជាអតីត តារាកំប្លែង ដ៏ល្បីខ្លាំងមួយរូប នៅក្នុងក្រុមជាមួយនាយ ពាក់មី ហើយកាលនោះ នាយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទៅ មិនថាក្មេងចាស់ ប្រុសស្រី ឡើយ។ ក្រោយមក ចឺម បានដូរអាជីព ដោយប្រែខ្លួនទៅជាតារាចម្រៀងវិញ ហើយក៏នៅតែ មានប្រជាប្រិយខ្លាំងដដែល ដោយទទួលបានការពេញចិត្តខ្លាំង ពីពុកម៉ែបងប្អូន ដល់ថ្នាក់ ចឺម មានលទ្ធភាព អាចសាងសង់ផ្ទះ ជូនឪពុកម្ដាយ បានថែមទៀតផង នៅឯស្រុកកំណើត ក្នុងភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លុះមកដល់ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ គេឃើញ ចឺម បានទិញឡានទំនើបមួយគ្រឿង ម៉ាក Ford Mustang ពណ៌លឿង ទៀតបាត់ មើលទៅពិតជាស្អាត និងទាក់ភ្នែកខ្លាំងណាស់ សរុបទំាងអស់ ចឺម មានឡានទំាងអស់ ៣គ្រឿងហើយ។ មិនទាន់អស់ទេ មកដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២២ ចឺម បានយកឡានមួយគ្រឿង ទៅដល់ស្រុកកំណើត របស់ខ្លួនហើយ ព្រមទំាងបាននិមន្តព្រះសង្ឃ មកប្រោះព្រំ ដើម្បីសុំសេចក្តីសុខ និងលាភជ័យថែមទៀត។ ក្នុងនោះ អ្នកនាង សេង សុខឃីម គូស្នេហ៍ចឺម បានបញ្ជាក់ប្រាប់ថា “ថ្ងែល្អ ខែថ្មី យកឡានថ្មីយកផ្ទះ មានលាភមានជ័យ ហេងហេង រកស៊ីមាន…
អានបន្តសមជាម្ចាស់ពានមែន ! Wow ទីបំផុត បទដំបូង “លង់នឹងមេម៉ាយ” របស់ សួ វិចិត្រ ចេញឈុតខ្លីហើយ ពិតជាពីរោះប្លែកណាស់, ស្តាប់ចប់សឹងមិនទាន់ ហ្វេនៗ ចូល comment ទាំងអារម្មណ៍ បែបនេះ ថា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Beat The Best រដូងកាលពី១ បានឈានដល់ វគ្គផ្ដាច់ព្រ័ត្រហើយ កាលពីរាត្រី ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ហើយអ្នកដែលក្លាយជា ម្ចាស់ជ័យលាភី ក្នុងកម្មវិធីនេះ គឺបានទៅលើ លោក សួ វិចិត្រ។ ប្រកាសចប់ភ្លាម ធ្វើឲ្យ អ្នកគាំទ្រ បេក្ខជនរូបនេះ អរស្ទើរហោះ ពិសេសបានធ្វើឲ្យ វិចិត្រ រំជួលចិត្ត ឡើងស្រក់ទឹកភ្នែក ភ្លាមៗ ថែមទៀតផង។ ពិសេសបំផុតនោះ មកដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុង បានរៀបចំពីធី ដង្ហែពាន ដើម្បីអបអរសាទរម្ចាស់ជ័យលាភី កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី១ ជូនលោក សួ វិចិត្រ ជាអ្នកខេត្តពោធិ៍សាត់ ថែមទៀតផង មើលទៅពិតជាអធិកអធមខ្លាំងណាស់ ព្រមទំាងមានការចូលរួម ដង្ហែពីសំណាក់ហ្វេនៗ ក៏ដូចជា ប្រជាពលរដ្ឋនៅនោះ ក្នុងទឹកមុខ ញញឹម ស្រស់ស្រាយ គ្រប់ៗគ្នា គ្រាន់តែឃើញ ក៏រំភើបតាមដែរ។ ទីបំផុត អ្វីដែលគ្រប់គ្នាចង់ស្តាប់ បទដំបូង របស់ សួ វិចិត្រ ត្រូវខាងផលិតកម្មរស្មីហង្សមាស បញ្ចេញឈុតខ្លីហើយ ដោយបទនេះមានចំណងជើងថា “លង់នឹងមេម៉ាយ” ពិតជាពីរោះប្លែកខ្លាំងណាស់ ហើយក៏ជាជាការ និពន្ធទំនុកច្រៀង និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ ឈិត តេងរិទ្ធ ថែមទៀតផង។…
អានបន្តពិសេសណាស់ ! ផ្ទុះការចាប់អារម្មណ៍ពេញហ្វេសប៊ុក ក្រោយឃើញ លោកតា លោកយាយ ដាក់ប៉ុន្មានឈុតនេះ ក្នុងថ្ងៃពិសេស នោះគឺ…(មានរូបភាពច្រើន)
កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនទូទៅ ដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍ ក្រោយឃើញ លោកតាក លោកយាយ មួយគូ តុបតែខ្លួន ក្នុងឈុតកូនកំលោះ កូនក្រមុំ មើលទៅពិតជាទាក់ភ្នែកខ្លាំងណាស់ ក្នុងថ្ងៃបុណ្យចម្រើនព្រះជន្មាយុ ដោយលោកតា ឈ្មោះ ជា ព្រេម និងលោកយាយ ឈ្មោះ នៅ តាំងហ្គិច។ ក្នុងនោះ គេឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Kimly Heng ដែលបានចូលរួមក្នុងពិធីនេះ បានភ្ជាប់សារលេងសើចមួយឃ្លាថា “កូនកំលោះវិស្វ័ករ និងកូនក្រមុំ ធ្វើការធនាគារ មើលចិត្តគ្នា 50 ឆ្នាំ ថ្ងៃនេះ ព្រមចូលរោងជ័យហើយ”។ ហ្វេសប៊ុកមួយទៀតឈ្មោះ Sovan Proneth បានបញ្ជាក់បន្ថែមថា “បុណ្យចម្រើនព្រះជន្មាយុ និង ខួបអាពាហ៍ពិពាហ៍45ឆ្នាំ តាព្រេម នំបញ្ចុក”។ មានម្នាក់ទៀតឈ្មោះ Julei Khoeurng បន្តថា “ជំនាន់មុន ប៉ុលពត ចាប់ការ លុះចាស់កាលណា កូនៗ ចាប់ការម្តងទៀត ! ជូនពរប៉ាម៉ាក់ទាំងពីរ មានសុខភាពល្អ ហើយបន្តស្នេហា candy ជានិរន្ដរ៍,,,,!”។ ឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើនបានចូល comment ព្រាតថា ៖ រីករាយ ថ្ងៃខួបអាពាហ៍ពិពាហ៍, ស្អាតណាស់លោកឪពុក អ្នកម្តាយ សូមគោរពជូនពរសុខភាពល្អ អាយុយឺនយូរ កំលំាងខ្លំាងក្លា, ផ្អែមល្ហែមណាស់, So wonderful។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព ស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា…
អានបន្ត