កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ ខណៈពេលកំពុងដើរផ្សារ អ្នកនាង ដេត ម៉ាលីណា ក៏ឆ្លៀតថតរូបប៉ុន្មានសន្លឹក ជាមួយ កូនប្រុសទី២ និងកូនស្រីពៅ ហើយក៏បានធ្វើឲ្យ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកមួយចំនួន ហាក់មិនសូវស្រឡាញ់ កូនច្បង គឺ អូនឌូប ដល់ថ្នាក់អ្នកខ្លះ ថា អ្នកនាង ដេត ម៉ាលីណា ស្រឡាញ់កូន លម្អៀងទៀតផង។ មិនទុកយូរទេ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២២ អ្នកនាង ម៉ាលីណា បានទំលាយរូបប៉ុន្មានសន្លឹកចេញមក ហើយក៏បកស្រាយ និងពន្យល់ច្បាស់ៗ ទំាងរំជួលបេះដូងថា “សូមពូមីងបងប្អូនឈប់ឆ្ងល់ ឬក៏មានការថាគិត មកនាងខ្ញុំមិនស្រលាញ់កូនប្រុសខ្ញុំ ឌូប គឺខ្ញុំស្រលាញ់កូនខ្ញុំណាស់ បើមិនចឹងខ្ញុំមិនប្រឹងធ្វើការរកលុយចិញ្ចឹមគាត់ ដល់រាល់ថ្ងៃ និងពេលវេលាខ្ញុំ និងម្ដាយខ្ញុំ គាត់មើលថែចៅគាត់ ម៉ាក់ខ្ញុំអាយុ68ឆ្នាំហើយ ប៉ុន្តែសុខចិត្តលំបាកទៀត នៅមើលចៅអស់ 13ឆ្នាំ ដោយខ្លួនឯង មិនខ្វល់ពីការនឿយហត់ បើខ្ញុំអត់មានម៉ាក់ខ្ញុំជួយ ក៏ខ្ញុំមិនអាចចេញរកស៊ីបានដែរ ខ្ញុំមានសំណាង បានម៉ាក់ល្អ និងជាយាយដ៏សែនល្អ ស្រលាញ់ចៅពិតៗ កូនខ្ញុំទាំងបីសំណាងណាស់។ ខ្ញុំយកកូនទៅលេងសៀមរាប ខួបម៉ាក់ខ្ញុំ អាទិត្យ មុន 27.04.2022 រូបខ្ញុំថត ខ្ញុំទុកអនុស្សាវរីយ៍ តែអត់ផុស បងមើលកាយវិកាកូនខ្ញុំអ៊ីចឹង គឺសំរាប់អ្នកណា មិនដឹង តែសំរាប់ខ្ញុំគឺមិនចង់អោយគេឃើញរូបកូនខ្ញុំបែបនេះ បើចង់សំដែងយកល្បី ឡាយថាយកកូនឌូប ទៅសៀមរាប ហើយរៀបរាប់យកល្អហើយខ្ញុំមិនបាច់ធ្វើចឹង ខ្ញុំមានគោលការ និងកាតព្វកិច្ច ច្បាស់ធ្វើម្ដាយរឹងមាំ ចិញ្ចឹមកូនខ្ញុំ ទាំងបី អោយល្អមិនអោយខ្វះខាត និងសូមបញ្ចាក់ គ្មានអ្នកជួយចិញ្ចឹមកូនសូម្បី1$…
អានបន្តDay: May 3, 2022
ចេះអើយចេះ ! ចុមយក្ស លើកដំបូងហើយ ឃើញ ឆលី អង្គុយស្ងៀមបែបនេះ ពេលម៉ាក់ៗ ឱក សុគន្ធកញ្ញា កំពុងច្រៀងបទ “សុំចែកបេះដូង”, ក្នាញ់ពេក ហ្វេនៗ ដាក់ម្នាក់មួយម៉ាត់ថា…(មានវីដេអូ)
សូមបញ្ជាក់ឡើងបន្តិចផងដែរថា កាលពី ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ ដែលមានឈ្មោះថា អុឹង បញ្ញាបុត្រ ហៅឆលី នោះ ពិសេសនោះ គឺមានថ្ពាល់ខួច ដូចប៉ាៗ ថែមទៀតផង។ សព្វថ្ងៃ តារាចម្រៀងស្រីរូបនេះ កំពុងតែសាងសុភមង្គល និងក្តីសុខ យ៉ាងខ្លាំងជាមួយក្រុមគ្រួសារដ៏តូចមួយ របស់ខ្លួន មើលទៅពិតជាកក់ក្តៅណាស់។ មួយវិញទៀត សុគន្ធកញ្ញា និងស្វាមី បើទោះជារវល់ការងារ ខ្លាំងយ៉ាងណាក៏ដោយ ក៏មិនដែលភ្លេចហើយ សម្រាប់ផ្តល់វេលាដ៏មានតម្លៃជូន ឆលី ដើរលេងតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ។ រាល់ពេលបង្ហោះរូបភាពរបស់ ឆលី ម្តងៗ គេឃើញ មហាជនជាច្រើន មានការចាប់អារម្មណ៍ខ្លាំង គួរឲ្យកក់សំគាល់ ហើយអ្នកខ្លះក៏បានបង្ហាញការពេញចិត្ត និងគ្រឺត កូនប្រុសសំណព្វ របស់ តារាចម្រៀងស្រីរូបនេះ យ៉ាងច្រើនផងដែរ។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែឧសភា ឆ្នំា ២០២២ តារាស្រីរូបនេះ បានច្រៀងឡើងវិញ លើឆាកតន្ត្រីហង្សមាស នូវចម្រៀងមួយបទ ក្រោមចំណងជើងថា “សុំចែកបេះដូង” ពិសេសបានយក សំណព្វ ទៅជាមួយទៀត ឃើញហើយ ពិតជាកក់ក្តៅណាស់។ ឆ្លៀតពេលនោះ កញ្ញា បានពោលពាក្យ យ៉ាងខ្លីថា “កម្លាំងចិត្ត សុំចែកបេះដូង ពិសីបំភ្លេចគេទៅណាអូន”។ ចាប់អារម្មណ៍ត្រង់ ឆលី នៅស្ងៀមពេក ពេក ហ្វេនៗចូល comment ព្រាត ៖…
អានបន្តដឹងហើយ ញាក់សាច់ ! អាណិត ពូចក់ ពេក ស្រាប់មានគេម្នាក់ ទំលាយរឿងនេះចេញមកហើយ ដោយប្រាប់ច្បាស់ៗថា “សួរថា មុននិយាយថា ពូចក់មានតែសំបកខ្លួនហ្នឹង ស្គាល់គាត់អត់?, បើនិយាយពីចំណូលគាត់ អត់ក្រោម…”
ចំណងអាពាហ៍ពិពាហ៍ រវាង អ្នកនាង ទ្រិញ ផល្លា និង លោក ជឿន ប៊ុនចក់ ហៅ Admin ជីងចក់ បានបញ្ចប់ទៅហើយ ត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ស្ទើរមិននឹកស្មានដល់ ដែលមានរយៈពេល ជាង ៥ ខែប៉ុណ្ណោះ ដោយពួកគេចូលរោងការ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះក៏ព្រោះតែ អ្នកនាង ផល្លា បានឃើញ លោក ប៊ុនចក់ លួច chat ទាក់ទង នារីខាងក្រៅ ដល់ទៅ ២១ នាក់ឯណោះ។ ក្រោយមានគេដៀលច្រើនពេកថា ពូចក់ មានតែសំបកខ្លួន ស្រាប់តែ ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ អេដមីន ជិងចក់ ទំលាយឡានទំនើបរបស់ខ្លួន ដល់ទៅ 2 គ្រឿង រួចប្រាប់យ៉ាងខ្លីថា “នៅកំលោះ មុនរៀបការមានខ្ញុំមានឡាន ២គ្រឿងដែរ គ្រាន់ជិះមើលនាយ មើលអាយនឹងគេ។ ១ជិះ ក្នុងក្រុង (Lexus 200T) មួយទៀត (Raptor 022) ទុកជិះចុះខេត្ត ទៅចំការលេង ឬទៅវត្តភ្នំម្ដងម្កាលដែរ។ តែក្រោយរៀបការហើយ អាឡាន២គ្រឿងនេះ វាមិនដឹងជាងាប់ទៅណា រកមិនឃើញសោះ”។ អត់ទាន់អស់ទេ ដោយសារតែ អាណិត ពូចក់ ពេក ស្រាប់តែមានម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “Ki Seth” ទំលាយរឿងមួយចេញមកបាត់ ដោយប្រាប់ច្បាស់ៗថា “សួរថា មុននិយាយថា ពូចក់មានតែសំបកខ្លួនហ្នឹង…
អានបន្តមើលឡើង រំភើបតាម ! លោកយាយ រំភើបឡើង រលីងរលោងទឹកភ្នែក ដោយសារ ឧកញ៉ា ទៀ វិចិត្រ ជួយម៉ៅយក ពងអង្ក្រង ផ្លែសិរមាន់ ផ្លែផ្ញៀវ ផ្លែព្រីង និងផ្លែមង្ឃុតព្រៃ ទំាងអស់ រួចឆ្លៀតជូន…(មានវីដេអូ)
អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជា មហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ទៀ វិចិត្រ នោះ ដែលជាអ្នកជំនួញ កំពុងតែជោគជ័យខ្លាំងម្នាក់ ហើយក៏មានបេះដូងមនុស្សធម៌ផងដែរ ដោយតែងតែចូលរួមក្នុងកិច្ចការជួយសង្គម មិនដែលដាច់ឡើយ មិនត្រឹមតែប៉ុណ្ណោះ បរិច្ចាគ ថវិកាផ្ទាល់ខ្លួន ជួយអ្នកដែលត្រូវការចាំបាច់ ទៀតផង។ ក្នុងនោះ បើក្រឡេកទៅមើលពីជីវិតផ្ទាល់ខ្លួនរបស់លោកវិញ គ្រប់គ្នា នឹងរឹតែចាប់អាម្មណ៍ថែមទៀត ព្រោះ ឧកញ៉ា ទៀ វិចិត្រ មិនដែលភ្លេចទេក្នុងការផ្តល់ភាពកក់ក្តៅ ជូនភរិយា និងកូនៗជាទីស្រឡាញ់របស់ខ្លួន ពិសេសលោក ចូលចិត្ត ជិះឡាន និងទិញចំណីអាហារតាមផ្លូវណាស់ មើលទៅពិតជាសាមញ្ញ គួរឲ្យស្រឡាញ់ស្រឡាញ់។ ជាក់ស្តែង កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមានការចែករំលែកតគ្នាជិត២ម៉ឺនដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២២ នេះពីសកម្មភាពរបស់លោកបានឈប់ឡាន និងចុះទៅជួយទិញ ពងអង្ក្រង ផ្លែសិរមាន់ ផ្លែផ្ញៀវ ផ្លែព្រីង និងផ្លែមង្ឃុតព្រៃ ពីលោកយាយម្នាក់ ដោយម៉ៅយកទំាងអស់ហើយ រួចនៅឆ្លៀតជូនលុយ 10 ម៉ឺនរៀល ថែមទៀត ដល់ថ្នាក់ធ្វើឲ្យ លោកយាយ រំភើបឡើងរលីងរលោងទឹកភ្នែក។ លោកបានភ្ជាប់សារខ្លីមួយថា “ក្តីសុខរបស់លោកយាយ នៅពេលគាត់លក់ផ្លែឈើ អស់មួយរំពេច”។ ឃើញទិដ្ឋភាពបែបនេះ គ្រប់គ្នាសម្តែងក្តីរំភើប និងពេញចិត្តយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏សែនប្រពៃរបស់ ឧកញ៉ា ទៀ វិចិត្រ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តក្តីសុខ ! អូហូយ គ្រាន់តែ នាយ ក្រឹម មកដល់ផ្ទះភ្លាម ស្រាប់តែ ស្រីលាភ ស្ទុះទៅឱបថើប រួចប្រាប់ទំាងក្តីនឹកខ្លាំង ថា “បែកតែ១យប់សោះដូចបែក…” (មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា នាយក្រឹម គឺជា តារាកំប្លែង ជើងចាស់មួយរូប ដែល ពុកម៉ែ បងប្អូន ខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនដែល មើលរំលងឡើយ ហើយនាយ ក៏បានធ្វើឲ្យ គ្រប់គ្នាសើចសប្បាយ រាល់ពេល សម្តែងម្តងៗផងដែរ ជាពិសេស ជាមួយដៃគូ ដ៏ស័ក្ដិសមបំផុត គឺនាយ កុយ។ នាយ ក្រឹម និង តារាកំប្លែង អ្នកនាង ស្រីលាភ មានកូនភ្លោះស្រី ដ៏គួរឲ្យស្រឡាញ់២រូប ឈ្មោះ លីណា និង លីសា ហើយកន្លងទៅ ស្រីលាភ ដែលត្រូវជាភរិយា នាយក្រឹម តែងតែបង្ហោះរូបភាព និងវីដេអូ បង្ហាញពីសកម្មភាព កូនភ្លោះស្រី របស់ខ្លួនញឹកញាប់ខ្លាំងណាស់ រហូតដល់ថ្នាក់ ធ្វើឲ្យម្នាក់ៗ ឃើញហើយ នាំគ្នាគ្រឺតមែនទែន ចំពោះមុខមាត់ ដ៏គួរឲ្យស្រឡាញ់ ។ បច្ចុប្បន្ន ពួកគាត់ទំាងពីរ កំពុងសាងក្តីសុខ ជាមួយកូនៗ ក្នុងគ្រួសារ ដ៏តូចមួយ របស់ខ្លួន មើលទៅពោរពេញដោយក្តីសុខ និងសុភមង្គលខ្លាំងណាស់។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ ស្រីលាភ បានបង្ហោះវីដេអូមួយ មើលទៅពិតជាមានក្តីសុខណាស់ ដោយបានរត់ទៅឱប និងថើប នាយក្រឹម ទំាងក្តីនឹករលឹកយ៉ាងខ្លាំង រួចប្រាប់យ៉ាងខ្លីថា “អ៊ូយ…នឹកណាស់ បែកតែ១យប់សោះដូចបែក ១០០ឆ្នាំ ហើយចឹង ហាស់ហា ហើយមើលយាយប៉ិ ខាងឆ្វេងនោះ នឹកអីដែរទេ”។ ឃើញទិដ្ឋភាពបែបនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន មិនអាចទប់ចិត្តជាប់ឡើយ…
អានបន្តនេះហើយ លទ្ធផលឲ្យអូនទិញអី ទិញទៅ ! ញាក់សាច់ ទៅបារាំងលើកនេះ ទេព បូព្រឹក្ស ទិញអីវ៉ាន់ ទំាងកេសៗ អ៊ីចឹងហ្មង ដល់ថ្នាក់ G-Devith ចង់ខ្យល់ចាប់បាត់ រួចនិយាយយ៉ាងខ្លី ថា “ពុទ្ធោ ! សុំ…” (មានវីដេអូ)
មហាជនទូទៅ ក៏ដូចជាហ្វេនៗ មិនតិចនាក់ទេ ពិតជាស្គាល់ តារាចម្រៀងដ៏ល្បី កញ្ញា ទេព បូព្រឹក្ស ជាក់ជាមិនខាន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង មកទល់ពេលនេះ ហើយបទចម្រៀងរបស់តារាស្រីរូបនេះ ឲ្យតែចេញម្តងៗ គឺផ្ទុះការគាំទ្រយ៉ាងខ្លាំង ជាមួយស្តាយ៍ប្លែកៗ មិនដែលឃើញពីមុនមក។ ចំណែកកាលពី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ កញ្ញា ទេព បូព្រឹក្ស បានទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង ហើយ ថែមទំាង បង្ហាញអារម្មណ៍ដ៏សែនរំភើបយ៉ាងខ្លាំង និងដើរលេងទិញសុទ្ធតែរបស់ ប្រេនៗ យ៉ាងច្រើន ហើយថ្លៃៗទៀតផង មិនត្រឹមតែប៉ុណ្ណោះទេ បានទៅដល់សួនផ្កា tulip ទៀត និងទៅកន្លែងកម្សាន្តផ្សេងៗ មើលទៅសប្បាយអស់ទាស់។ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ ទេព បូព្រឹក្ស បានធ្វើដំណើរមកប្រទេសកម្ពុជាយើងវិញហើយ ព្រមទំាងមានទិញអីវ៉ាន់យ៉ាងច្រើនសន្ធឹក សុទ្ធតែប្រេនៗ ឃើញភ្លាម ធ្វើឲ្យ G-Devith ចង់ខ្យល់ចាប់ ក៏និយាយថា “ពុទ្ធោ ! សុំប្រេងខ្យល់បងប្អូន LV ដាក់កេសអ៊ីចឹងហ្មង” មានអី ទេព បូព្រឹក្ស ក៏តបទៅ G-Devith វិញថា “ចុះថាអូនទិញអីទិញទៅ ទិញបានតាមចិត្ត ហេស”។ មិនទាន់អស់ទេ ហ្វេនៗ ជាច្រើនទៀត ក៏ភ្ញាក់ដែរ រួចចូល comment ព្រាតថា ៖ ចែព្រឹក្ស ទិញទៅ surprise ហើយ, កប់ណាស់ ជេព្រឹក្ស…
អានបន្តខំលាក់ខ្លួនហើយ នៅដឹងទៀត ! សួ វិចិត្រ ដាក់មួយបទនេះ ពីរោះណាស់ ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗ អ្នកស្រុកភ្នំក្រវាញ រំភើបឡើងហូរទឹកភ្នែក…(មានវីដេអូ)
សូមបញ្ជាក់ឡើងវិញបន្តិច ផងដែរថា កាលពីរាត្រី ថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ថ្មីៗនេះ កម្មវិធីប្រឡងចម្រៀង កម្រិតពិភពលោក Beat The Best រដូងកាលពី១ បានឈានដល់ វគ្គផ្ដាច់ព្រ័ត្រហើយ ហើយអ្នកដែលក្លាយជា ម្ចាស់ជ័យលាភី ក្នុងកម្មវិធីនេះ គឺបានទៅលើ លោក សួ វិចិត្រ។ ប្រកាសចប់ភ្លាម ធ្វើឲ្យ អ្នកគាំទ្រ បេក្ខជនរូបនេះ អរស្ទើរហោះ ពិសេសបានធ្វើឲ្យ វិចិត្រ រំជួលចិត្ត ឡើងស្រក់ទឹកភ្នែក ភ្លាមៗ ថែមទៀតផង។ ញឹកញាប់ណាស់ ក្រោយទទួលបានពាននេះ គេឃើញ វិចិត្រ បានបង្ហាញខ្លួន នៅឆាកតន្ត្រីធំៗ និងទៅច្រៀងនៅតាមខេត្ត ជាហូរហែ មិនដែលដាច់ឡើយ ព្រមទំាងទទួលបាន ការគាំទ្ររឹតតែខ្លាំងជាងមុនទៀត មើលទៅកក់ក្តៅណាស់។ អត់ទាន់អស់ទេ ស្រាប់តែថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២២ គេឃើញ វិចិត្រ បានទៅដល់ ស្រុកភ្នំក្រវាញ ក្នុងទឹកដីខេត្តពោធិ៍សាត់ ទំាងស្ងាត់ៗ តែនៅតែមានហ្វេនៗដឹងទៀត។ ហ្វេសប៊ុកមួយឈ្មោះ “ឆាយ បូរីន” បានបង្ហោះវីដេអូមួយ ពីសកម្មភាពរបស់ វិចិត្រ ច្រៀងឲ្យ ហ្វេនៗស្តាប់ រួចប្រាប់បន្ថែមថា “ហ្វេនលោកសួ វិចិត្រ នៅក្រវាញ យំផង សើចផង អរគុណបងប្អូនទាំងអស់គ្នា ដែលស្រលាញ់ និងគាំទ្រ”។ មិនអស់ចិត្ត វិចិត្រ ក៏បានបង្ហោះវីដេអូនេះឡើងវិញ ក្នុងហ្វេសប៊ុករបស់ខ្លួន ហើយទំលាយអារម្មណ៍ចេញមកថា “មើលហើយ កុំយំអីណា បងប្អូន🥹…
អានបន្តអារម្មណ៍ជាម្តាយ ! ថតរូបជាមួយ អូន ឌុបប៉ី និងអូនភឺ ស្រាប់តែ ធ្វើឲ្យ អ្នកនាង ដេត ម៉ាលីណា នឹកអាណិតដល់អូនឌុប កូនប្រុសច្បង រួចក៏និយាយទំាងអួលដើម.ក ថា “កូនជាក្មេងល្អ ឆ្លាត តាំងពីតូច ចេះណាស់ បើអូនអត់ឈឺវិញ ដឹងតែ…” (មានរូបភាពច្រើន)
មហាជនទូទៅ ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គម ពិតជាបានជ្រាបរួចមកហើយ កាលពីពេលកន្លងទៅថ្មីៗនេះ លោក ឌួង ឆាយ និង អ្នកនាង ដេត ម៉ាលីណា បានសម្រេចចិត្ត លែងលះគ្នា ជាផ្លូវការហើយ ដោយសារតែការរស់នៅមិនចុះសម្រុងនិងគ្នា ហើយរឿងនេះ បានធ្វើឲ្យ ហ្វេនៗ ក៏ដូចជាពុកម៉ែ បងប្អូន ទូទៅ ជាច្រើននាក់ ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ស្ទើរមិនគួរឲ្យជឿថា អ្នកទំាងពីរដល់ផ្លូវបែបនេះទាល់តែសោះ។ អ្នកនាង ដេត ម៉ាលីណា និងលោក ឌួង ឆាយ មានកូនៗ ដល់ទៅ៣នាក់ ឯណោះ គឺប្រុស ២នាក់ និង ស្រី១នាក់ ដោយកូនប្រុសច្បង មានឈ្មោះ ឌួង គីមវិសាល ហៅ ឌុប (Dub) កូនប្រុសកណ្តាល ឈ្មោះ ឌួង ម៉ាណាវីត ហៅ Dubby និងកូនស្រី ពៅ ឈ្មោះ ឌួង រាជនីគុជ ហៅអូនភឺល។ ក្នុងនោះទោះរវល់ការងារខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកនាង ដេត ម៉ាលីណា មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅជូនកូនៗទំាង៣ខ្លួន ដោយតែងតែនាំទៅលំហែកាយ ញុំាអាហារ តាមទីកន្លែងផ្សេងៗមិនដែលដាច់ឡើយ មើលទៅពិតជាកក់ក្តៅ និងមានក្តីសុខខ្លាំងណាស់។ ជាក់ស្តែងម្សិលម៉ិញនេះទៀត នាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ អ្នកនាង ដេត ម៉ាលីណា បាននាំកូនៗ ដើរផ្សារ និងដាក់ប៉ុន្មានប៉ុស្តិ៍ទៀត មើលទៅស្រស់ស្រាយដល់ហើយ រួចឆ្លៀតប្រាប់រឿងមួយទៀតថា “កូនទាំងពីរ ថតរូបខ្លាចតែចាញ់ម៉ាមី…
អានបន្ត