ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ច្បាស់ជាស្គាល់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាក់ជាមិនខាន ដែលជាអ្នកជំនួញ វ័យក្មេងម្នាក់ និងពូកែម្នាក់ កំពុងតែទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ នាពេលបច្ចុប្បន្ននេះ ពិសេស លោកមិនដែលភ្លេចឡើយ ក្នុងការបវិច្ចាគថវិកាផ្ទាល់ខ្លួន យ៉ាងច្រើនសន្ធឹក ក្នុងកិច្ចការសង្គម មិនដែលដាច់ឡើយ។ ទំរាំជោគជ័យខ្លាំងមកដល់ពេលនេះ អ្នកឧកញ៉ា មានប្រវត្តិកំសត់ខ្លាំងណាស់ ដោយលោកធ្លាប់បានទំលាយ កាលពី នាយប់ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ថា កាលពីជាង 10 ឆ្នាំមុន ទំនេរទីការងារ នៅឆ្លៀតរុញរទេះដើររើសអេតចាយ ទៀត ហើយមានពេលមួយត្រូវបានគេចោទថា ចោរទៀត ក៏មាន ស្តាប់ហើយ ពិតជាអាណិតលោក ខ្លោចចិត្ត។ ចំណែកនៅមុននេះបន្តិច នាយប់ ម៉ោងជាង ១០ ទៅហើយ នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ ហើយក៏ចំទិវាមាតា ផងដែរនោះ ស្រាប់តែ គេឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហូរទឹកភ្នែកចេញមក រួចប្រាប់ថា “ទិវាអ្នកម្ដាយ ខ្ញុំគ្មានម្ដាយទេ មានតែលោកពុកប៉ុណ្ណោះ នឹកអ្នកម៉ែណាស់ មានតែប្រឹងមើលថែលោកពុក”។ អានសារដ៏រំជួលចិត្តនេះរួច អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន មានអ្នកខ្លះក៏ហូរទឹកភ្នែកតាមដែរ រួចនិយាយថា ៖ ខ្ញុំក៏មានតែឪពុកដែរ, ខ្ញុំក៏នៅតែឪពុកដែរ យល់អារម្មណ៍មួយនេះ, ស្រក់ទឹកភ្នែកហើយក្តុកក្តូល, ស្តាយអ្នកម្តាយណាស់, Caption មួយនេះ ចាគ់ដោតបេះដូងខ្ញុំ ដល់ហើយ, អារម្មណ៍មួយនេះ ពិបាកពណ៌នា,…
អានបន្តDay: May 8, 2022
កក់ក្តៅណាស់ ដូចម្តាយ និងកូន ! ឃើញ ម៉ីលី ចំណាយពេល រៀងរាល់ចុងសប្តាហ៍ អត់ទៅលក់មាស សុខចិត្ត ជួយមើលថែកូនៗទាំង 3 របស់ខ្លួន មិនខ្លាចហត់នឿយ បែបនេះ ធ្វើឲ្យ លោក ឌួង ឆាយ រំជួលចិត្ត រួចក៏និយាយ ថា…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា ក្រោយលែងលះជាមួយ អ្នកនាង ដេត ម៉ាលីណា គេឃើញ លោក ឌួង ឆាយ បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យ ជាផ្លូវការហើយ ជាមួយ នារី ដ៏ស្រស់ស្អាតរូបនេះ វ័យក្មេងម្នាក់ អាយុទើប ១៨ ឆ្នាំប៉ុណ្ណោះ មានឈ្មោះ ហ៊ ម៉ីលី ហៅ ស្រីពៅ ថែមទំាងមានរូបរាង មុខមាត់ ញញឹមស្រស់ស្អាត ខ្លាំងណាស់ កាលពី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ហើយក៏បានធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ញឹកញាប់ណាស់ លោក ឌួង ឆាយ បានទៅលំហែកាយ ជាមួយ អនាគតភរិយា និងកូនៗទំាងបី តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើទៅពិតជាពោរពេញដោយក្តីសុខខ្លាំងណាស់ កាន់តែចាប់អារម្មណ៍ និងភ្ញាក់ថែមទៀតនោះ ម៉ីលី មើលថែកូនៗ លោក ឌួង ឆាយ ដូចកូនរបស់ខ្លួនអ៊ីចឹង។ ក្រោយឃើញ ម៉ីលី យកចិត្តទុកដាក់ កូនៗទំាងបី របស់ខ្លួន រៀងរាល់ចុងសប្តាហ៍ មិនដែល និយាយពាក្យថានឿយហត់ បែបនេះ ធ្វើឲ្យ លោក ឌួង ឆាយ រំជួលចិត្ត ក៏ទំលាយរូបភាពមួយសន្លឹក ខណៈពេល អូនភឺល កំពុងគេងលើ ម៉ីលី យ៉ាងកក់ត្តៅ ដូចម្តាយ និងកូន អ៊ីចឹង ដោយប្រាប់ទំាងអារម្មណ៍បែបនេះថា “ទិវាបុណ្យអ្នកម្តាយពិភពលោក! បងពិតជាមានមោនៈភាពចំពោះអូនណាស់ណា។ អូនសុខចិត្តចំណាយពេលវេលា រៀងរាល់ចុងសប្តាហ៍ មិនទៅលក់មាស នៅហាង…
អានបន្តចេះអើយចេះ ! ចំថ្ងៃពិសេស អូនចាស្មីន កូនស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទៅក្រាបសំពះ ម៉ាក់យាយ រួចជូនពរឡើងអេមទៀត ពិសេសមួយឃ្លាចុងក្រោយ ហ្នឹងហ្មង សើចផ្អើល ដោយនិយាយថា…(មានវីដេអូ)
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺជាអ្នកជំនួញវ័យក្មេងម្នាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ មិនតិចនាក់ទេ នាពេលបច្ចុប្បន្ននេះ ហើយលោក ក៏កំពុជោគជ័យខ្លាំងផងដែរ ក្នុងមុខជំនួញជាច្រើនរបស់ខ្លួន។ ងាកមកមើលពីជីវិតផ្ទាល់ខ្លួន របស់អ្នកឧកញ៉ា ម្នាក់នេះវិញ ក៏មិនណយប៉ុន្មានដែរ។ ក្នុងនោះ បើទោះជារវល់ក្នុងការងារខ្លាំងប៉ុណ្ណាក៏ដោយ ក៏លោក និងភរិយា មិនដែលភ្លេចឡើយ ក្នុងការផ្តល់ភាពកក់ក្តៅ ជូនកូនប្រុសស្រី ទំាង៣ របស់ខ្លួន មើលទៅពោរពេញដោយក្តីសុខខ្លាំងណាស់។ ក្នុងចំណោម កូនៗទំាង 3 របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មហាជនមានការចាប់អារម្មណ៍ខ្លាំង ទៅលើ អូន ចាស្មីន ( Jasmine) ជាងគេ ដោយកន្លងទៅ ចាស្មីន តែងតែធ្វើឲ្យ ពុកម៉ែបងប្អូន ដែលប្រើប្រាស់ នៅក្នុងបណ្តាញសង្គម មានការពេញចិត្ត តាមរយៈ ការធ្វើកាយវិការតាមបទចម្រៀង និង ថតលេងកម្សាន្ត ជាហូរហែ នៅក្នុងហ្វេសប៊ុករបស់ខ្លួន អមជាមួយ ទឹកមុខ លេងពាក្យសំដី មើលហើយ ពិតជាគួរឲ្យគ្រឺតណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ គេឃើញ អូន ចាស្មីន បានក្រាបសំពះម៉ាក់យាយ ក្នុងទិវាមាតា ថែមទំាងជូនពរម៉ាក់យាយ យ៉ាងពិសេសទៀត ពិសេសមួយឃ្លាចុងក្រោយហ្នឹងផង ដោយនិយាយថា “ជូនពរឲ្យយាយ សុខភាពល្អ ហើយ ហើយ គេងឲ្យបានល្អ ហើយមុខយាយកាន់តែក្មេង…”។ ឃើញបែបនេះ ធ្វើឲ្យ គ្រប់គ្នាទប់ចិត្តលែងជាប់ហើយ ក៏បានចូល comment ម្នាក់មួយម៉ាត់ថា ៖…
អានបន្តប្លែកសាហាវ ! Wow ស្ងាត់ៗ ចែដាណា ដាក់មួយឈុតកូនក្រមុំ ឡើងក្មេង ហើយស្អាតខ្លាំងណាស់ មើលសឹងមិនស្គាល់ រួចប្រាប់យ៉ាងខ្លីថា “ថ្ងៃចូលរោង…” (មានវីដេអូ)
លោកស្រី ទ្រី ដាណា គឺជាម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងជោគជ័យខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ដែលពុកម៉ែ បងប្អូន ភាគច្រើន ពិតជាស្គាល់ និងគោរពស្រឡាញ់ខ្លាំង ចំពោះទង្វើរ សប្បុរសធម៌ របស់លោកស្រី ដែលតែងតែជួយកិច្ចការសង្គមមិនដែលដាច់ឡើង ពិសេសអ្នកត្រូវការចាំបាច់ និងតស៊ូពិតប្រាកដ។ បច្ចុប្បន្ន លោកស្រី កំពុងសាងក្តីសុខ ជាមួយកូនៗ ទំាង៣ ព្រមទំាងឆ្លៀតពេលវេលា មិនដែលដាច់ឡើយ ក្នុងការផ្តល់ភាពកក់ក្តៅជូនពួកគាត់។ មិនត្រឹមតែប៉ុណ្ណោះ ចែដាណា មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា ស្រាប់ខ្លួនឯង ទៅដើរលេង លំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជាមានក្តីសុខខ្លាំងណាស់។ ចំណែកនៅថ្ងៃស្អែកនេះ ត្រូវនឹងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២ លោកស្រី ទ្រី ដាណា នឹងធ្វើកម្មវិធី សម្ពោធបើកហាងថ្មី របស់ខ្លួនហើយ មើលទៅពិតជាធំ និងមានម៉ូតស្អាតខ្លាំងណាស់។ រីឯនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ ចែដាណា បានធ្វើការតុបតែងខ្លួន ក្នុងឈុតកូនក្រមុំ មើលទៅ ពិតជាស្អាតញាក់សាច់ ជាងរាល់ដងឆ្ងាយណាស់ រួចឆ្លៀតភ្ជាប់សារយ៉ាងខ្លីថា “ថ្ងៃចូលរោងកម្មវិធីចាស…”។ មើលរូច ហ្វេនៗ ឡើងភ្ញាក់ រួចចូល comment និយាយត្រង់ៗថា ៖ ស្អាត់ណាស់ចែ, ស្អាតណាស់ចែ ឡើងក្មេង មើលអត់ស្គាល់ទេ, Congratulations ចែ, ស្អាត់ម្ល៉េះចែខ្ញុំ លង់ហើយ, ចង់ឃើញមុខកូនកំលោះ, បង្ហាញកូនកំលោះផង អាយដល, មើលទៅក្មេងណាស់ចែ, ប្លែកសាហាវ…
អានបន្តឧកញ៉ា ហេង ឡុង រំភើបស្ទើរ ស្ទើរហោះ ពេលបានជួប សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ដល់ថ្នាក់ ទំលាយពាក្យនេះ ចេញមកថា “ក្តីស្រមៃរបស់ខ្ញុំបាទ…”
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ២៩ ខែមេសា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយទទួលបានដំណឹងថា លោក ហេង ឡុង ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ដល់គោរមងារ ដល់ លោក ហេង ឡុង ជា «ឧកញ៉ា»។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ ឧកញ៉ា ហេង ឡុង បានបង្ហោះរូបប៉ុន្មានសន្លឹក ពីសកម្មភាពបានជួប សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ រួចទំលាយអារម្មណ៍ ក្នុងចិត្តបែបនេះចេញមកថា “ក្តីស្រមៃរបស់ខ្ញុំបាទ បានសម្រេច ម្សិលមិញខ្ញុំបាទមានកិត្តិយសដ៏ធំធេងបំផុត ដែលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ បានចូលក្រាបសំពះ បង្ហាញពីការគោរព ស្រឡាញ់បំផុត ចំពោះលោក។ លោកទាំងពីរ គឺជាអ្នកមានគុណ ទីពីរ សម្រាប់ជីវិតខ្ញុំ ទើបខ្ញុំមានថ្ងៃនេះ បើគ្មានការគាំទ្រ ពីព្រះរស់ទាំងពីរទេ ខ្ញុំបាទ មិនមានលទ្ធភាពក្នុងការជួយសម្រាល និងជ្រោមជ្រែង បងប្អូនសិល្បករចាស់ជរាឡើយ ខ្ញុំបាទ នឹងបន្តអោយអស់ពីលទ្ធភាព សម្រាប់បេសកកម្ម ដ៏សំខាន់មួយនេះ៕”។ ឃើញទិដ្ឋភាពទំាងនេះ គ្រប់គ្នាសម្តែងក្តីរំភើបជំនួស និងអ្នកខ្លះទៀតបានចូល comment ថា ៖ ចូលរួមអបអរ អ្នកឧកញ៉ា និង ឧកញ៉ា ជោគជ័យបន្តរហូត, ប្រពៃណាស់។ ដើម្បីជ្រាប…
អានបន្តអានរួច ស្ទើរស្រក់ទឹកភ្នែកតាម ! ចំទិវាមាតា កញ្ញា វី ឌីណែត លែងបានជួមុខម្តាយ ដូចមុនទៀតហើយ បានត្រឹមតែយកនំខេក ជូនត្រឹមនេះ រួចនិយាយទាំងអួលដើម. ក ថា “ម៉ាក់ហា ម៉ាក់មានដឹងថា…” (មានរូបភាពច្រើន)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ម្តាយបង្កើត របស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពបាត់ទៅហើយ ដោយសារតែជំងឺ កូវីដ-១៩ កាលនោះ ឌីណែត បានបង្ហោះសារទំាងទឹកភ្នែកប្រាប់ថា “ខ្ញុំលែងមានម៉ាក់ហៅហើយ សូមម៉ាក់ទៅអោយបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមើលថែប៉ា និងអ្នកផ្ទះយើង កូននឹងរឹងមាំ។ សូម្បីតែមុខ ជាលើកចុងក្រោយ ក៏មិនបានឃើញ ម៉ាក់ឈឺក៏កូនៗ មិនអាចទៅមើលថែបាន ម៉ាក់ខូចហើយ ក៏មិនអាចឃើញសូម្បីតែសព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វើបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខន្ធម៉ាក់ ទៅកាន់សុខគតិភព ផងចុះ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្ន ជាមួយនឹងជំងឺដ៏សាហាវនេះ វាលឿនពេកហើយ ម៉ាក់អើយ”។ ចំណែនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ ចំទិវាមាតាអន្តរជាតិ វី ឌីណែត បានត្រឹមយកនំខេក មកធ្វើរឿងនេះជូនម្តាយ រួចនិយាយទំាងទឹកភ្នែកថា “ម៉ាក់ហា ម៉ាក់មានដឹងថា ថ្ងៃនេះជាថ្ងៃអ្វីអត់? គឺទិវាបុណ្យមាតា អន្តរជាតិ ថ្ងៃដែលកូនតែងតែ ទិញផ្កា ទិញនំ ជូនម៉ាក់ ថ្ងៃដែលកូនទាំងអស់គ្នា បានលុតជង្គង់ថ្វាយបង្គំម៉ាក់ ឱបម៉ាក់ ថើបម៉ាក់ តែងពេលនេះ កូនៗ លែងបានឱប លែងបានថើប ម៉ាក់ទៀតហើយ”។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តស្រក់ទឹកមាត់បាត់ ! មកដល់ទឹកដីកំណើតវិញ ទេព បូព្រឹក្ស បង្ហាញម្ហូប កង្កែបបោប ខ្យង ត្រីដុត ប្រហុក, ញុំារួច ប្រាប់យ៉ាងខ្លីថា…(មានរូបភាពច្រើន)
អ្នកគាំទ្រ ក៏ដូចជា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ជាច្រើន ពិតជាស្គាល់ តារាចម្រៀងដ៏ល្បី កញ្ញា ទេព បូព្រឹក្ស ជាក់ជាមិនខាន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង មកទល់ពេលនេះ ហើយបទចម្រៀងរបស់តារាស្រីរូបនេះ ឲ្យតែចេញម្តងៗ គឺផ្ទុះការគាំទ្រយ៉ាងខ្លាំង ជាមួយស្តាយ៍ប្លែកៗ មិនដែលឃើញពីមុនមក។ ហើយថ្មីៗនេះ ក្នុងខែមេសា ឆ្នាំ ២០២២ កញ្ញា ទេព បូព្រឹក្ស បានទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង ហើយ ថែមទំាង បង្ហាញអារម្មណ៍ដ៏សែនរំភើបយ៉ាងខ្លាំង និងដើរលេងទិញសុទ្ធតែរបស់ ប្រេនៗ យ៉ាងច្រើន ហើយថ្លៃៗទៀតផង មិនត្រឹមតែប៉ុណ្ណោះទេ បានទៅដល់សួនផ្កា tulip ទៀត និងទៅកន្លែងកម្សាន្តផ្សេងៗ មើលទៅសប្បាយអស់ទាស់។ ខណៈពេលមកដល់ប្រទេសកំណើតវិញ បូព្រឹក្ស បានបង្ហាញមុខម្ហូបខ្មែរជាច្រើនមុខ មានដូចជា ខ្យង, កង្កែបបោប, ត្រីអាំង, ប្រហុក និងមុខម្ហូបមួយចំនួនទៀត ឃើញភ្លាម ធ្វើឲ្យគ្រប់គ្នាកូរពោះបាត់ មើលទៅសុទ្ធតែទំនងៗ គួរឲ្យចង់ញុំាណាស់។ បាយរួច ទេព បូព្រឹក្ស ប្រាប់យ៉ាងខ្លីថា “បន្ទាប់ពីដើរទិញ ប្រេន ប្រេនហើយ ខ្យង ក្តាម ប្រហុក ឆ្ងាញ់ជាងគេ ជីវិត”។ ឃើញបែបនេះ ហ្វេនៗ អត់ចាំយូរទេ ក៏ចូល comment ទំាងស្រក់ទឹកមាត់ថា ៖ អេមណាស់, ឆ្ងាញ់ណាស់ មើលទៅ ចែព្រឹក្ស, របស់ដែលយើងចំណាយតិចជាងគេ ហើយឆ្ងាញ់, ស្រក់ទឹកមាត់បាត់, ជាតិបស់គេយាយ, ខប់ៗ, ហេវ។ …
អានបន្តទាយមើល រូបមួយណាជា កុសុម៉ា ? ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ កញ្ញា សុភ័ក្រ្ត កុសុម៉ា ទំលាយរូបចាស់មួយសន្លឹកនេះ ចំទិវាអ្នកម្តាយ រួចប្រាប់យ៉ាងខ្លីថា…(មានរូបភាពច្រើន)
ហ្វេនៗ ក៏ដូចជា មហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាមិនខាន ពិធិការិនី ពូកែវោហាស័ព្ទម្នាក់ គឺ កញ្ញា សុភ័ក្រ្ត កុសុម៉ា នោះ។ កុសុម៉ា មកទល់ពេលនេះ គឺនៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជនទូទៅ ដោយតែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ ។ កញ្ញា សុភ័ក្រ្ត កុសុម៉ា មិនត្រឹមតែពូកែនិយាយ ចាក់ទឹកមិនលេចទេ ថែមទាំងពូកែសម្តែង លេងទឹកមុខ ទៀតផង តាមរយៈការបង្ហោះវីដេអូលេងសើចខ្លីៗ នៅក្នុងហ្វេសប៊ុករបស់ខ្លួន កាលពីពេលកន្លងទៅ ហើយក៏ទទួលបានការពេញចិត្ត និងស្ងើចសរសើរគ្រប់ៗគ្នា ហើយមានវីដេអូខ្លះ មើលហើយ មើលទៀត នៅតែមិនធុញទ្រាន់ ជាមួយកាយវិកាលេងទឹកមុខ របស់ ពិធីការិនីរូបនេះ។ ចំណែក នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ នេះ គឺចំទិវាមាតាពិភពលោក (Mother’s Day) គេឃើញ សុភ័ក្រ្ត កុសុម៉ា បានទំលាយរូបកាលខ្លួននៅតូច និងរូបថ្មីៗនេះ រួចនិយាយបែបនេះ ទៅកាន់អ្នកម្តាយយ៉ាងពិសេសថា “រីករាយទិវាបុណ្យអ្នកម្តាយ គុណម៉ែមានរាល់ថ្ងៃចំពោះកូនៗ គ្រាន់តែកូនចង់ប្រាប់អ្នកម៉ែថា កូនសុំកើតជាកូនម៉ែគ្រប់ៗជាតិ សូមជូនពរម៉ែមានអាយុវែង សុខភាពល្អ”។ ឃើញរូបចាស់មួយសន្លឹកនេះ ហ្វេនៗឡើងភ្ញាក់ រួចចូល comment ព្រាតថា ៖ គួរអោយក្នាញ់ម្ល៉េះ ចង់ដាក់ 2 3ដៃទេ, មុខកំប្លែងតាំងពីក្មេងហ្មង អាយដល, ដឹងមួយណាទេរូបបងម៉ា, ស្រស់តាំងពីក្មេង កូនហ្នឹង, idol cute តាំងពីតូច, Cute សាហាវ។ ក្នុងនោះ ភាគច្រើនគឺសង្ស័យរូបនៅកណ្តាល ដែលឈរកាន់ចានស្រាក់ គឺជា កុសុម៉ា កាលនៅពីតូច។…
អានបន្តចំទិវាអ្នកម្តាយ តារាល្បីៗ នាំគ្នាបង្ហោះរូបទំាងនេះចេញមក រួចទំលាយពាក្យ ទំាងរំជួលអារម្មណ៍ ថា “ទោះធ្វើអោយគាត់ខូចចិត្តប៉ុន្មានលានដង ក៏ដោយ មនុស្សស្រី ដែលមានឈ្មោះថា ម្តាយ នៅតែសួរយើងថា…” (មានរូបភាពច្រើន)
នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ នេះ គឺចំទិវាមាតាពិភពលោក (Mother’s Day) ក្នុងនោះ គេឃើញ មហាជនជាច្រើន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះសារព្រោងព្រាត ជូនពរអ្នកម្តាយរបស់ខ្លួន អមពាក្យពេជន៍ ប្លែកៗពីគ្នា អានហើយពិតជារំភើបតាម។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនោះ គេមានតារាល្បីៗ ជាច្រើនរូប បានបង្ហោះរូបភាបជាមួយអ្នកស្តាយជាទីស្រឡាញ់ រួចពោលពាក្យទំាងរំជួលបេះដូងថា ៖ តារាចម្រៀង វីរៈ និច សរសេរថា “រីករាយទិវាម្តាយ ជូនពរអោយអ្នកម្តាយទាំងអស់គ្នាមានសុខភាពល្អ អាយុយឺនយូរ និង ជាម្លប់កូនចៅជារាងរហូត”។ ឱក សុគន្ធកញ្ញា បន្តថា “Happy Mother’s Day”។ មួយឃ្លាទៀតពីតារាចម្រៀង ចេន បានពោលពាក្យទៅកាន់ម្តាយ ទំាងអួលអារម្មណ៍ថា “ទោះធ្វើអោយគាត់ខូចចិត្តប៉ុន្មានលានដង ក៏ដោយ មនុស្សស្រី ដែលមានឈ្មោះថា ម្តាយ នៅតែសួរយើងថា ញុំាអីហើយនៅ? ឃ្លានអត់? មោះម៉ាក់ដួសអោយ”។ ឌី សូនីតា ក៏និយាយដែរថា “រីករាយបុណ្យថ្ងៃអ្នកម្តាយ មិនដឹងគួរនិយាយពីណាទៅណា ដឹងត្រឹមតែថា គ្រប់យ៉ាងរឹតតែយល់ពីពាក្យថា«ម្តាយ» បន្ទាប់ពីខ្លួនយើងក្លាយទៅជាម្តាយគេ គ្រប់យ៉ាង នឹងមាននៅក្នុងវីដេអូ ខ្ញុំផុសល្ងាចនេះជូនចំពោះអ្នកម្តាយគ្រប់រូប លើសកលលោក”។ ព្រមទំាងនៅពាក្យដ៏មានន័យជាច្រើនទៀត ដែលតារាល្បីៗ បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ចំពោះអ្នកម្តាយរបស់ខ្លួន ក្នុង ទិវាមាតា ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តមានតារាល្បីៗ ច្រើនណាស់ ! អីយ៉ា ទៅចូលរួមមង្គលការមួយរោងនេះ កំពូតារាចម្រៀង ព្រាប សុវត្ថិ បានជួបមិត្តចាស់ ធ្លាប់នៅហង្សមាស ថែមទំាងដាក់ប៉ុន្មាន បទជាមួយ ឱក សុគន្ធកញ្ញា ទៀត អេមហួស…(មានវីដេអូ)
កាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ គេឃើញ កម្មវិធីមង្គលការ ដ៏ធំញាក់សាច់មួយ បានរៀបចំធ្វើឡើង នៅឯ PH Grand Hall ភីអេច ហ្គ្រេនហល ក្នុង បុរីប៉េងហួតបឹងស្នោរ មើលទៅពិតជាអធិកអធម និងត្រូវបានគេធ្វើការតុបតែង ស្រស់ស្អាត និងទាក់ភ្នែកខ្លាំងណាស់។ ឆ្លៀតក្នុងកាសដ៏ពិសេសនោះ គេឃើញវត្តមានសុទ្ធតែតារាល្បីៗជាច្រើនរូប បានមកចូលរួម ថែមទៀតផង មានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ, អ្នកនាង ឱក សុគន្ធកញ្ញា, លោក ម៉ៅ ហាជី, កញ្ញា បាន មុន្នីល័ក្ខ, លោក រិន សាវ៉េត, តារាចម្រៀងជើងចាស់ អ្នកនាង សួន ចន្ថា, ពិធីករ ជា វណ្ណារិទ្ធ, ពិធីការិនី ចាន់ កែវនិមល, លោក Alex Chandra រួមនិងតារាល្បីៗមួយចំនួនទៀតផងដែរ។ ស្ថិតក្នុងបរិយាកាសដ៏សែន សប្បាយរីករាយនេះ តារាចម្រៀង ឱក សុកន្ធកញ្ញា បានប៉ះដៃគូចាស់ ធ្លាប់នៅផលិតកម្មរស្មីហង្សមាសជាមួយគ្នា គឺ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដោយដាក់ប៉ុន្មានបទនេះ ពិតជាពីរោះរណ្តំខ្លាំងណាស់។ ហ្វេសប៊ុកមួយឈ្មោះ Preapsovath Brand បានទិដ្ឋភាពនៃមង្គលការនេះ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “វីដេអូខ្លីៗ ដ៏មានន័យរបស់បងព្រាបសុវត្ថិ”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូ សប្បាយៗ ទំាងអស់គ្នា ៖ …
អានបន្ត