សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា លោក ឌួង ឆាយ បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យ ជាផ្លូវការហើយ ជាមួយ នារី ដ៏ស្រស់ស្អាតរូបនេះ វ័យក្មេងម្នាក់ អាយុទើប ១៨ ឆ្នាំប៉ុណ្ណោះ មានឈ្មោះ ហ៊ ម៉ីលី ហៅ ស្រីពៅ ថែមទំាងមានរូបរាង មុខមាត់ ញញឹមស្រស់ស្អាត ខ្លាំងណាស់ កាលពី ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ហើយក៏បានធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ញឹកញាប់បំផុត លោក តែងតែនាំ អនាគតភរិយា ទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជាពោរពេញដោយក្តីសុខ និងសុភមង្គល ខ្លាំងណាស់ ពិសេសបំផុតនោះ ម៉ីលី មើលថែ យកចិត្តទុកដាក់ កូនៗ ទំាង 3 របស់ លោក ឌួង ឆាយ ដូចកូនបង្កើតរបស់ខ្លួនអ៊ីចឹង បើទោះបីជា ម៉ីលី នៅវ័យក្មេងក៏ដោយ។ ចំណែកកាលពីថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ក្រោយឃើញ ម៉ីលី យកចិត្តទុកដាក់ កូនៗទំាងបី របស់ខ្លួនពេក មិនដែល និយាយពាក្យថានឿយហត់ ធ្វើឲ្យ លោក ឌួង ឆាយ រំជួលចិត្ត ក៏ទំលាយរូបភាព មួយសន្លឹក ខណៈពេល អូនភឺល កំពុងគេងលើ ម៉ីលី យ៉ាងកក់ត្តៅ ដូចម្តាយ និងកូន អ៊ីចឹង រួចទំលាយអារម្មណ៍ បែបនេះ…
អានបន្តDay: May 12, 2022
នៅចាំគាត់ទេ? អូនប្រែហើយ ! ខានឃើញមួយរយៈសោះ ឃុយ ម៉ីហៀង ប្រែរូបរាង ស្អាតប្លែក ខ្លាំងណាស់ មើលសឹងមិនស្គាល់ ថែមទំាង ច្រៀងគោក 2 បទទៀត ពីរោះរណ្តំណាស់ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ…(មានវីដេអូ)
ទស្សនិកជនភាគច្រើន ច្បាស់ជាស្គាល់ជាក់ជាមិនខាន ប្អូនស្រីម្នាក់ឈ្មោះ ឃុយ ម៉ីហៀង ដែលជា អតីតបេក្ខជន ធ្លាប់បានចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀង កុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កាលពីខែកក្កដា ឆ្នាំ ២០១៧។ កាលនោះ មុីហៀង បានលើកយកបទ “ចាំនៅតែចាំ” មកធ្វើការប្រកួត។ បើទោះជា អតីតបេក្ខនារីរូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ តែប្អូនស្រី ពិតជាបានធ្វើឲ្យមហាជនទូទៅ ដក់ជាប់អារម្មណ៍ និងពេញចិត្តជាខ្លាំង នូវទឹកដមសំនៀង រហូតមកទល់ពេលនេះ ។ ចំណែកកាលពី ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២ និងពេលថ្មីៗ នេះ ខានឃើញតែមួយរយៈសោះ ម៉ីហៀង ប្រែប្រួលរូបរាង ស្អាតប្លែកណាស់ ថែមទំាងបាន ច្រៀងគោក លេងកម្សាន្ត ចំនួនពីរបទទៀត ពិតជាពីរោះរណ្តំចិត្តខ្លាំងណាស់ ដោយបទទី១ មានចំណងជើងថា “ទុកស្នាមថើបមួយក៏បងមិនព្រម” និងបទទី២ “អូនមិន Call ទៅបង ព្រោះមិនចង់ឱ្យបងឈឺចាប់”។ ស្តាប់ចប់ភ្លាម ហ្វេនៗ មិនចាំយូរទេ ក៏បានចូល comment ភ្លាមៗថា ៖ ពីរោះម្ល៉េះ, ពីរោះអាយដលតូច, បាត់មុខយូហើយ អាយដល, សំឡេងល្អម្ល៉េះអូន, សំឡេងអំណោយផល ណាស់។ ព្រមទំាងនៅមានពាក្យសរសើរពីទឹកដមសំនៀង និងរូបសម្រស់ របស់ ម៉ីហៀង ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បស់បន្ថែមទៀត សូមស្តាប់ អតីតបេក្ខនារី The…
អានបន្តទែនទែន មានប្អូនហើយ ! សូមអបអរសាទរ ទីបំផុត Love Riya មានផ្ទៃពោះបាត់, ដឹងភ្លាម ស្រាប់តែ លោក គីមហៀង ទំលាយពាក្យនេះ ចេញមកថា…
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ អ្នកនាង Love Riya និង លោក ហេង គីមហៀង បានសម្រេចចិត្ត ចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរហើយ ក្រោយមើលចិត្តគ្នាបានមួយរយៈខ្លី។ កម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយរៀបការរួច គេឃើញ អ្នកទំាងពីរ តែងតែបង្ហាញ ស្នាមញញឹម ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ Love Riya មានដំណឹងដ៏សែនរំភើបមួយ គឺកំពុងពពោះ កូនទី២ របស់ខ្លួនហើយ ថែមទំាងបញ្ជាក់យ៉ាងខ្លីថា “អូនតនមកហើយ”។ ទទួលបានដំណឹងនេះភ្លាម លោក ហេង គីមហៀង ស្វាមី Love Riya អរស្ទើរហោះ រួចក៏ទំលាយអារម្មណ៍បែបនេះចេញមកថា “ទីបំផុត ខ្ញុំក្លាយជាឪពុក របស់គេហើយយេ….បងពិតជា អរគុណអូនខ្លាំងណាស់ ប្រពន្ធសម្លាញ់ចិត្ត រកអ្វីប្រៀបផ្ទឹមពុំបានទេ”។ មិនទាន់អស់ទេ ពេលឃើញបែបនេះ មិត្ត និងអ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នា ចូល comment…
អានបន្តយំបាត់ បើ គណៈកម្មការ Prank សាហាវ អ៊ីចឹងអី ! សម ពិសី ដាក់មួយបទនេះ ឡើងកក្រើកឆាក Cambodian Idol, ច្រៀងចប់ បែរជា ឆន សុវណ្ណារាជ ប្រាប់ឲ្យ ពិសី ត្រឡប់ទៅបន្ទប់រងចាំទៅវិញ មួយសន្ទុះក្រោយមក ស្រាប់តែ…(មានវីដេអូ)
សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីរាត្រី ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 ក្នុងវគ្គ judge audition បានចាប់ផ្តើមជាផ្លូវការហើយ។ ឆ្លៀតក្នុងឱកាសនោះ ក៏មានបេក្ខជន ជាច្រើនរូប បានមកចូលរួម និងបញ្ចេញសមត្ថភាពអស្ចារ្យរៀងៗខ្លួន លើឆាកដ៏ធំមួយនេះ រំលេចទៅដោយ ភ្លើងពណ៌ស្អាត ទាក់ទាញបំផុត ខុសពីឆ្នាំមុនទៅទៀត។ ក្នុងចំណោមបេក្ខជនទំាងអស់ គេចាប់អារម្មណ៍ អ្នកភ្នំពេញម្នាក់ ឈ្មោះ សម ពិសី បានលើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា “Set Fire To The Rain” មកធ្វើការប្រកួត។ ខណៈកំពុងតែច្រៀង គណៈកម្មការទំាង 4 បង្ហាញអារម្មណ៍ពេញចិត្ត យ៉ាងខ្លាំង តែដល់ពេល ច្រៀងចប់ ហើយប្រកាសលទ្ធផល បែរជា លោក ឆន សុវណ្ណារាជ និយាយប្រាប់ សម ពិសី ថា “អ៊ីចឹង ពិសី អាចទៅបន្ទប់ រងចាំវិញបានណា ចូលរួមសោកស្តាយផង…”។ ចេញមកដល់ បន្ទប់រងចាំភ្លាម ធ្វើឲ្យ សម ពិសី ទប់ចិត្តលែងជាប់ហើយ ព្រោះគិតថា ខ្លួនមិនអាចបន្ត ទៅកាន់វគ្គក្រោយបានទៀតទេ តែមួយសន្ទុះក្រោយមក ស្រាប់តែ គណៈកម្មការ ទំាង 4 បើកទ្វារចេញមក surprise ពិសី ថែមទំាង ជូនសន្លឹកមាសមួយទៀត។ តោះកុំឲ្យខាតពេលយូរ ថា គណៈកម្មការទំាង…
អានបន្ត3 កៀបស៊ី 1 ! ទើប 18 ឆ្នាំ និងធ្លាប់ប្រឡងនៅតាមវត្ត មែន តែ ស៊ន ពិសី ដាក់មួយបទនេះ “Saxophone បាត់ស្នេហ៍” ធ្វើឲ្យ គណៈកម្មការ 3 រូប ប្រកែកផ្អើលឆាក ជាមួយ ណុប បាយ៉ារិទ្ធ បាត់ ដោយសារ…(មានវីដេអូ)
កាលពីរាត្រី ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 ក្នុងវគ្គ judge audition បានចាប់ផ្តើមជាផ្លូវការហើយ ក្នុងនោះ គេឃើញ មានបេក្ខជនជាច្រើនរូប បានមកចូលរួម និងបញ្ចេញសមត្ថភាព លើឆាកដ៏អស្ចារ្យមួយនេះ សុទ្ធតែអេមខ្លាំងណាស់ ស្ទើរមិនគួរឲ្យជឿ។ ឆ្លៀតក្នុងឱកាសនោះ គេសម្លឹងឃើញ បេក្ខជនម្នាក់ ឈ្មោះ ស៊ន ពិសី មានទឹកមុខញញឹមស្រស់ សម្បុរស្រអែម មានប្រវត្តិ ធ្លាប់ប្រឡងចម្រៀង នៅតាមវត្ត ក៏បានមកដល់ ក្នុងកម្មវិធី Cambodia Idol នេះផងដែរ ព្រមទំាងបាន លើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា Saxophone បាត់ស្នេហ៍ មកធ្វើការប្រកួត។ ក្នុងវ័យទើបតែ 18 ឆ្នាំ ប៉ុណ្ណោះ តែ ពិសី ធ្វើបានល្អខ្លាំងណាស់ ទំាងការដាក់អារម្មណ៍ មនោសញ្ចេតនា និងស្រែក បានខ្លាំងមែនទែន ដល់ថ្នាក់ ធ្វើឲ្យ គណៈកម្មការ 3 រូប ខ្វែងគំនិតគ្នាជាមួយ គណៈកម្មការ ណុប បាយ៉ារិទ្ធ បាត់ទៅហើយ ព្រោះតែ បាយ៉ារិទ្ធ និយាយថា ស៊ន ពិសី មានចំណុចខ្វះខាត ក្នុងការបកស្រាយបទនេះ ទំាងដែរ គណៈកម្មការ 3 រូបទៀត រកមិនឃើញកំហុសទាល់តែសោះ ក្នុងចម្រៀងមួយបទនេះ។ លទ្ធផលចុងក្រោយ គឺ ពិសី ទទួលបាន Yes ដល់ទៅ…
អានបន្តថ្មីចែសហ្មង ! កំពុងតែមានផ្ទៃពោះផង ដោយសារតែរឿងនេះ ធ្វើឲ្យ តារាកំប្លែង នីឡា ស៊ីសៀង អស់ 3 ថ្ងៃ បាត់ រួចប្រាប់ថា “ខ្ញុំបើក ហ្វេសប៊ុកមក ខ្ញុំឃើញ…” (មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីនាថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ទើបកន្លងផុតទៅថ្មីៗនេះ ពុកម៉ែ បងប្អូន ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ច្បាស់ជាជ្រាបមកហើយ ដោយតារាកំប្លែង កញ្ញា វ៉ាន់ នីឡា កូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ បានសម្រេចចិត្ត ចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការហើយ ជាមួយបុរស សង្ហាម្នាក់ នាម ស៊ុត សក្ការៈ ដោយមើលទៅ អ្នកទំាងពីរ ពិតជាសមគ្នា ខ្លាំងណាស់។ ស្រាប់តែ មកដល់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ ហ្វេនៗ ភ្ញាក់ព្រឺតសារជាថ្មី ក្រោយឃើញ នីឡា បានបង្ហោះរូបភាពមួយសន្លឹក នៅក្នុងបណ្តាញសង្គម instagram ខណៈខ្លួនកំពុងពពោះ បាន 17 សប្តាហ៍ទៅហើយ រួចប្រាប់ហ្វេនៗ ឲ្យដឹងយ៉ាងខ្លីថា “Hi mommy 17week” មានន័យថា “សួស្តី ម៉ាក់ៗ បាន 17 សប្តាហ៍ហើយ”។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ ព្រោះតែរឿងគេឈ្លោះគ្នា ធ្វើឲ្យ នីឡា ស៊ីសៀង អស់ ៣ថ្ងៃ ដោយនីឡា បញ្ជាក់ថា “ហើយបើរឿងតគ្នាចឹង ខ្ញុំបានលុយណាទិញបាយ ហូបបើលក់មិនបានផង, ឈប់ទៅបង ប្អូនស៊ីសៀង 3ថ្ងៃហើយ ឈ្លោះល្មមៗបានហើយ”។ ក្នុងវីដេអូ នីឡា…
អានបន្តស្រណោះណាស់ ! គ្រប់គ្នា រំជួលចិត្ត ក្រោយឃើញ ព្រះភក្ត្រ ព្រះនាងតូច ស្រពាប់ស្រពោន បែបនេះ, សព ជីដូនបង្កើត របស់ ព្រះនាងតូច នឹងបូជា នៅ…(មានរូបភាពច្រើន)
កាលពីម្សិលម៉ិញនេះ នាម៉ោងជាង ៣ ល្ងាច នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ គេឃើញ ព្រះនាងតូច នរោត្តម ជេនណា រំជួលព្រះហឫទ័យ យ៉ាងខ្លាំង ដោយសារតែបាត់បង់ ជីដូនបង្កើត ជាទីស្រឡាញ់បំផុត របស់ ព្រះនាង។ ក្នុងនោះ ព្រះនាងតូច បានសម្ដែងពីព្រះទ័យថា “មរណភាពនៃជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត ខ្ញុំ និងព្រះមាតាខ្ញុំ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី មានសេចក្តីរំជួលចិត្ត រន្ធត់ ក្តុកក្តួល ជាពន់ពេកណាស់ ចំពោះការចាកចេញ ដ៏ឆាប់រហ័ស នៃជីដូនបង្កើតខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត ដោយជីដូនខ្ញុំ បានទទួលមរណភាព កាលពីម៉ោង ១១:៣៩ នាទី ព្រឹក នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២នេះ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។ ម៉ាក់យាយ ជាទីស្រឡាញ់ របស់ចៅ ចៅស្តាយណាស់ ដែលចៅមិនបានជួប និងនៅក្បែរ ម៉ាក់យាយ ក្នុងដង្ហើមចុងក្រោយ។ ចៅតែងតែបន់ស្រន់ សុំអោយម៉ាក់យាយ នៅជាមួយចៅអោយបានយូរ តែពេលនេះ ម៉ាក់យាយ ទៅចោលចៅហើយ ទៅគ្មានថ្ងៃបានជួបវិញ។ ឱ! ម៉ាក់យាយអើយ ចៅនៅតែនឹក នឹក នឹក និងចងចាំ ពីការស្រឡាញ់ ការអប់រំ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់ នាងខ្ញុំ និងទូលថ្វាយជម្រាប ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ នៅពេលក្រោយ។”។ …
អានបន្តមើលគេធ្វើមុខ ក្នាញ់ណាស់ ! ទើបឃើញកើតថ្ងៃមុនសោះ ពេលនេះ កុល ដាវី និង សុខ រក្សា ធ្វើពីធីចេញខែ កូនស្រីដំបូង របស់ខ្លួនបាត់ មើលទៅធ្វើតិចតួចមែន តែពោរពេញ ដោយស្នាមញញឹម និងកក់ក្តៅណាស់ ពិសេស គ្រប់គ្នាថា មុខអូន កាត់ដូច…(មានរូបភាពច្រើន)
សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា តារាសម្តែងដ៏ល្បី កុល ដាវី និង តារាចម្រៀង សុខ រក្សា បានចូលរោងការ តាមប្រពៃណីខ្មែរ ជាផ្លូវការ ជាមួយគ្នា កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៩ ព្រមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស អ្នកមានមុខមាត់ និងមិត្តរួម អាជីពជាមួយគ្នា យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយជាខ្លាំង។ ក្រោយរៀបការ ដាវី និង សុខ រក្សា នៅតែរក្សាបាននូវពាក្យផ្អែមល្ហែម ស្និតស្នាល និងស្រឡាញ់គ្នា ដូចកាលគ្រាដំបូងអ៊ីចឹង ឃើញហើយ ពិតជាមានអារម្មណ៍រំភើបជំនួសអ្នកទំាងពីរ។ លុះមកដល់ ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ អ្នកនាង កុល ដាវី បានសម្រាលកូនស្រី ដោយជោគជ័យហើយ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ ហើយ កូនស្រីម្នាក់នេះ មានមុខមាត់ គួរឲ្យស្រឡាញ់ថែមទៀតផង។ ដោយក្តីរំភើប ស្ទើររកពាក្យនិយាយមិនចេញ ធ្វើ កុល ដាវី បាននិយាយប៉ុន្មានម៉ាត់ ថា “ថ្ងៃដែលប៉ាម៉ាក់រងចាំជួបមុខកូនសំលាញ់ រក្សា វីនីតា ថ្ងៃច័ន្ទទី11 ខែ4 ឆ្នាំ2022 ម៉ោង10:15នាទីព្រឹក 2kg9ខាំ សំរាលធម្មជាតិ ប៉ាម៉ាក់ ពិតជារំភើបណាស់ រកអ្វីប្រៀបផ្ទឹមពុំបានទេ ពេលដែលបានឮសំលេងកូនយំ លើកដំបូង។ អូន រក្សា វីនីតា កើតភ្លាម បានចំណងដៃធំភ្លាម អូនអរគុណប៉ាអ៊ុំ ឧកញ៉ា ហ៊ួត ជា ចេញថ្លៃសម្រាលអោយអូន បន្ទប់ វីអាយភី…
អានបន្តញាក់សាច់ ស្មានតែកន្លែង លក់ឡាន និងម៉ូតូ ! គ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយឃើញ គុយលី ដើររាប់ឡាន ទំនើបៗ និងម៉ូតូធំ របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដាក់តម្រៀបគ្នា ក្នុងភូមិគ្រឹះ សរុបទំាងអស់ គឺមានរហូតដល់ទៅ…(មានវីដេអូ)
មហាជនមិនតិចនាក់ទេ ច្បាស់ជាស្គាល់ ជាក់ជាមិនខាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលបច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ លោកក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ ដោយបានបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងច្រើន។ មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ម្នាក់នេះវិញ នឹងធ្វើឲ្យគ្រប់គ្នាភ្ញាក់ និងចាប់អារម្មណ៍ ព្រោះលោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញបំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។ ស្រាប់តែ មកដល់ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ នៅសុខៗ ស្រាប់តែ គុយលី ចម្រៀងពលករ បានបង្ហោះវីដេអូមួយ នៅក្នុង បណ្តាញសង្គម Tik Tok បង្ហាញពីសកម្មភាព របស់ខ្លួន ដើររាប់ឡានទំនើបៗ និងម៉ូតូធំ របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដាក់តម្រៀបគ្នា ក្នុងភូមិគ្រឹះ។ សរុបឡានទំាងអស់ គឺមានរហូតដល់ទៅ 12 គ្រឿង រីឯម៉ូតូធំ វិញ គឺមានចំនួន 7 គ្រឿង ឯណោះ ឃើញហើយ គ្រប់គ្នា ញាក់សាច់ ទ្រើតៗ ហ្មង មើលមួយភ្លែត ស្មានតែកន្លែងលក់ឡាន និងម៉ូតូ តើ។ អត់ទាន់អស់ទេ អ្នកខ្លះទៀត ពេលមើលរួច នាំគ្នាចូល comment…
អានបន្តក្តុកក្តួលណាស់! ព្រះនាងតូច ជេនណា ព្រះកន្សែងជាខ្លាំង ពេលគេយក សព អ្នកម្នាង ឌួង ឌីយ៉ាត ត្រូវជាជីដូនបង្កើត មកដល់វត្តបទុមវតី, ទប់ព្រះទ័យអត់ជាប់ ព្រះនាងតូច មានព្រះបន្ទូលថា “ចៅស្តាយណាស់ ដែលចៅមិនបានជួប និងនៅក្បែរ ម៉ាក់យាយ ក្នុងដង្ហើមចុងក្រោយ, ឱ! ម៉ាក់យាយអើយ ចៅនៅតែ…” (មានរូបភាពច្រើន)
កាលពីម្សិលម៉ិញនេះ នាម៉ោងជាង ៣ ល្ងាច នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ គេឃើញ ព្រះនាងតូច នរោត្តម ជេនណា រំជួលព្រះហឫទ័យ យ៉ាងខ្លាំង ដោយសារតែបាត់បង់ ជីដូនបង្កើត ជាទីស្រឡាញ់បំផុត របស់ ព្រះនាង។ ក្នុងនោះ ព្រះនាងតូច បានសម្ដែងពីព្រះទ័យថា “មរណភាពនៃជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត ខ្ញុំ និងព្រះមាតាខ្ញុំ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី មានសេចក្តីរំជួលចិត្ត រន្ធត់ ក្តុកក្តួល ជាពន់ពេកណាស់ ចំពោះការចាកចេញ ដ៏ឆាប់រហ័ស នៃជីដូនបង្កើតខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត ដោយជីដូនខ្ញុំ បានទទួលមរណភាព កាលពីម៉ោង ១១:៣៩ នាទី ព្រឹក នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២នេះ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។ ម៉ាក់យាយ ជាទីស្រឡាញ់ របស់ចៅ ចៅស្តាយណាស់ ដែលចៅមិនបានជួប និងនៅក្បែរ ម៉ាក់យាយ ក្នុងដង្ហើមចុងក្រោយ។ ចៅតែងតែបន់ស្រន់ សុំអោយម៉ាក់យាយ នៅជាមួយចៅអោយបានយូរ តែពេលនេះ ម៉ាក់យាយ ទៅចោលចៅហើយ ទៅគ្មានថ្ងៃបានជួបវិញ។ ឱ! ម៉ាក់យាយអើយ ចៅនៅតែនឹក នឹក នឹក និងចងចាំ ពីការស្រឡាញ់ ការអប់រំ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់ នាងខ្ញុំ និងទូលថ្វាយជម្រាប ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ នៅពេលក្រោយ។”។ …
អានបន្ត