សូមបញ្ជាក់ឡើងវិញបន្តិច ផងដែរថា ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ នៅក្នុងផលិតកម្ម រស្មីហង្សមាស បានចូលរោងការ តាមប្រពៃណីហើយ ជាមួយបុរសសង្ហាម្នាក់ ឈ្មោះ អ៊ឹង សុខលី កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាង។ ក្រោយមក តារាចម្រៀងស្រីរូបនេះ បានសម្រាលកូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ ឆលី កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ទំាងម្តាយ និងកូន គឺមានសុខភាពល្អ ខ្លាំងណាស់ ពិសេស អូនឆលី មានថ្ពាល់ខួចដូចប៉ាៗគេណាស់។ ទោះរវល់ ក្នុងការងារ ខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកទំាងពីរ តែងតែឆ្លៀតពេលវេលា នាំកូនប្រុស សំណព្វចិត្ត ទៅដើរលេង តាមទីកន្លែង ជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅពិតជា ពោរពេញដោយភាព និងមានសុភមង្គលខ្លាំងណាស់។ ជាក់ស្តែងមុននេះបន្តិច នាថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី បាននាំ ឆលី ទៅដល់ទីក្រុង ឌូបៃ (Dubai) ប្រទេសអារ៉ាប់រួម បាត់ដោយដាក់ប៉ុន្មានប៉ុស្តិ៍ ស្អាតទាក់ភ្នែកខ្លាំងណាស់ ពិសេស រំលេចទៅដោយ អគារខ្ពស់ៗសន្លឹម។ ឱក សុគន្ធកញ្ញា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “សួស្តីពី Dubai សុខសប្បាយ Cambodia, See you next photo… hahaha”។…
អានបន្តDay: May 13, 2022
អ្នកណាយល់អារម្មណ៍មួយនេះ? នឹកម្តាយពេក ឆន សុវណ្ណារាជ សុំបងស្រីធំ ឱប រួចនិយាយទំាងទឹកភ្នែកថា “បងហាស ខ្ញុំនឹកម៉ាក់ សុំអោបបន្តិចមកបង ខ្ញុំហត់ហាស ហត់គ្រប់យ៉ាង”, ទប់ចិត្តលែងជាប់ ធ្វើឲ្យ ហ្វេនៗហូរទឹកភ្នែកតាម ហើយក៏…
ហ្វេនៗ មិនតិចនាក់ទេ ពិតជាស្គាល់ លោក ឆន សុវណ្ណារាជ ជាក់ជាមិនខាន ដែលជាតារាចម្រៀងប្រុស ដ៏ល្បីឈ្មោះម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាសនោះ ហើយនៅតែទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ នូវបទចម្រៀងមនោសញ្ចេតនាយ៉ាងច្រើន របស់លោក កាន់តែស្តាប់ កាន់តែពីរោះ លន្លង់លន្លោចមិនចេះជិនណាយ។ លុះមកដល់ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ ជួបទុក្ខធំដោយសារតែម្តាយលោក បានលាចាកលោកនេះ បាត់ទៅហើយ។ កាលនោះ លោកបានត្រឹមពោលពាក្យ ដ៏កំសត់មួយថា “ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាំពីថ្ងៃនេះទៅ ម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយម៉ាក់បានសុខហើយ ម៉ាក់គេងអោយសុខស្រួលណា ម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ ខ្ញុំបាទសូមអភ័យទោសដល់ម្ចាស់កម្មវិធី ដែលខ្ញុំបានលុបចោលភ្លាមៗ ទាំងអស់ផង ដោយក្នុងពេលនេះ ម្តាយរបស់ខ្ញុំ បានទទួលមរណភាពហើយ ដោយរោគលើសឈាម និងគាំងបេះដូង សូមអភ័យទោស”។ ព្រោះតែនឹកម្តាយពេក ស្រាប់តែ ម្សិលម៉ិញនេះ នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ លោកបានទំលាយរូបមួយសន្លឹក ពីសកម្មភាព សុំបងស្រីធំ ឱប រួចនិយាយទំាងអួលដើម. ក ថា “បងហាស ខ្ញុំនឹកម៉ាក់ សុំអោបបន្តិចមកបង ខ្ញុំហត់ហាស ហត់គ្រប់យ៉ាង”។ អានសារ និងមើលរូបនេះរួច ធ្វើឲ្យ គ្រប់គ្នាទប់ចិត្តក៏មិនជាប់ដែរ ដល់ថ្នាក់ចូល comment ទំាងរំជួលអារម្មណ៍ថា ៖ រឹងមាំឡើង ldol ស៊ូៗបន្តទៀត ខ្ញុំជឿជាក់ថា…
អានបន្តស្អាតជានិច្ចហ្មង ! អីយ៉ា កំពុងពពោះកូនទី២ ស្រាប់តែ Love Riya ចាប់ផ្តើមចេញ អាការនេះហើយ តែមិនខ្វល់ នៅធ្វើខ្លួនឡើងអេម រួចនិយាយយ៉ាងរំភើយ ថា…
សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ អ្នកនាង Love Riya និង លោក ហេង គីមហៀង បានសម្រេចចិត្ត ចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរហើយ ក្រោយមើលចិត្តគ្នាបានមួយរយៈខ្លី។ កម្មវិធី ដ៏អធិកអធម នេះ ត្រូវបានរៀបចំ និងធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្ទាប់ពីរៀបការរួច មួយគូនេះ ហាក់បង្ហាញភាពផ្អែមល្ហែម ស្និតស្នាល ខ្លាំងណាស់ មើលទៅពិតជាពោរពេញទៅដោយ ក្តីសុខ ក្នុងគ្រួសារ ដ៏តូចមួយរបស់ខ្លួន ពិសេសជាមួយ ទែនទែន កូនស្រីសំណព្វចិត្ត តែម្តង ព្រមទំាងនាំគ្នា ដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅគួរឲ្យច្រណែនខ្លាំងណាស់។ ស្រាប់តែម្សិលម៉ិញនេះ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ Love Riya បានប្រាប់ដំណឹងដ៏សែនរំភើបមួយ គឺខ្លួន កំពុងពពោះ កូនទី២ហើយ រួចបញ្ជាក់ច្បាស់ៗ ទំាងអារម្មណ៍ រីករាយយ៉ាងខ្លាំងថា “អូនតនមកហើយ”។ ទទួលបានដំណឹងនេះភ្លាម លោក ហេង គីមហៀង ស្វាមី Love Riya អរស្ទើរហោះ រួចក៏ទំលាយអារម្មណ៍បែបនេះចេញមកថា “ទីបំផុត ខ្ញុំក្លាយជាឪពុក របស់គេហើយយេ….បងពិតជា អរគុណអូនខ្លាំងណាស់ ប្រពន្ធសម្លាញ់ចិត្ត រកអ្វីប្រៀបផ្ទឹមពុំបានទេ”។ ចំណែកនៅមុនេះបន្តិច នាថ្ងៃទី ១៣ ខែឧសភា ឆ្នំា…
អានបន្តចាក់ដោតណាស់ ! ក្តៅចិត្តគេម្នាក់ comment ថា “សួរត្រង់ជាតារាល្បីដែរ តែម៉េចបានយកស្រីមេម៉ាយមកធ្វើម្ចាស់ជីវិត” ស្រាប់តែ គូស្នេហ៍ ចឺម ដាក់កប់ៗមាត់ “មេម៉ាយមិនមែនស្រីមែន តែខ្ញុំមិនដែលទាមទារ ឲ្យអ្នកណាមកស្រលាញ់ខ្ញុំ ហើយគេមានអារម្មណ៍ថាខ្មាសគេទេ ដឹងហេតុអីអត់…” (មានវីដេអូ)
មហាជនទូទៅ ក៏ដូចជា ពុក ម៉ែ បងប្អូន និងអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គម មិនតិចនាក់ទេ ពិតជាស្គាល់ ជាក់ជាមិនខាន អ្នកនាង សេង សុខឃីម នោះ ហើយក៏ត្រូវជាគូស្នេហ៍ តារាចម្រៀងដ៏ល្បី លោក សុខ មេសា ហៅ ចឺម ផងដែរ។ បច្ចុប្បន្ន ទំនាក់ទំនងស្នេហារវាងអ្នកទំាងពីរ កាន់តែស៊ីជំរៅ ពិសេស ទៅណាមកណា តែងតែឃើញ អ្នកទំាងពីរទៅជាមួយគ្នាជានិច្ច។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ ដោយសារតែក្តៅចិត្ត ពូម្នាក់ ចូល comment ក្នុងវីដេអូរបស់ខ្លួនថា “សួរត្រង់ជាតារាល្បីដែរ តែម៉េចបានយកស្រីមេម៉ាយមកធ្វើម្ចាស់ជីវិត”។ ទ្រាំលែងបាន គូស្នេហ៍ ចឺម បានបង្ហោះវីដេអូមួយ រួចដាក់កប់ៗថា “មេម៉ាយមិនមែនស្រីមែន តែខ្ញុំមិនដែលទាមទារ ឲ្យអ្នកណាមកស្រលាញ់ខ្ញុំ ហើយគេមានអារម្មណ៍ថាខ្មាសគេទេ ដឹងហេតុអីអត់ ខ្ញុំស៊ីបាយផ្ទះខ្ញុំ ចាយលុយខ្ញុំរក បើអ្នកមិនពេញចិត្ត ខ្លាចខ្មាសគេ ខ្លាចប៉ះពាល់ឈ្មោះមែន កុំស្រលាញ់មេម៉ាយអី អញ្ជើញចេញចុះ មែនអត់អ្នកមេម៉ាយ តែចង់ផ្តាំអ្នកគិតដូចពូហ្នឹងថា មនុស្សដូចពូ មេម៉ាយមិនយកទេ និយាយចេញមក ក៏ដឹងថាពូអត់គិតផង អត់ចេះខុសទៀត”។ ក្នុងវីដេអូ សុខឃីម បន្ថែមទំាងទឹកមុខញញឹម ថា “ខ្ញុំមានអារម្មណ៍ថាបងដូចអត់ឲ្យតម្លៃមនុស្សស្រីសោះ បងមានកូនស្រីអត់ បងមានប្រពន្ធអត់ បងមានម្តាយអត់ តែបើសិនជាបងម្តាយ ប្រហែលជាបងអត់អាចនិយាយសម្តីហ្នឹងចេញ ព្រោះដឹងហេតុអីអត់? ព្រោះម្តាយបង ក៏ស្រីដូចគ្នា ប្រពន្ធបងក៏ស្រី កូនបងក៏ស្រី ចាសហើយមេម៉ាយ ក៏ស្រី តែមេម៉ាយខ្លះគេមេម៉ាយស្តុកបង គេមេម៉ាយមានតម្លៃ…”។ …
អានបន្តហ្វេនពិត គឺបែបនេះ រំភើបខ្លាំង ! ហ្វេនម្នាក់ រំភើប ឡើងយំ ពេលបានជួប សុភ័ក្រ្ត កុសុម៉ា នៅខាងក្រៅ, ឃើញ ទឹកភ្នែក អ្នកគាំទ្រ បែបនេះ ធ្វើឲ្យ កុសុម៉ា នៅមិនសុខទេ ក៏បាន…(មានវីដេអូ)
ហ្វេនៗ ក៏ដូចជា មហាជនទូទៅ ពិតជាស្គាល់ច្បាស់ជាមិនខាន ពិធិការិនី ពូកែវោហាស័ព្ទម្នាក់ គឺ កញ្ញា សុភ័ក្រ្ត កុសុម៉ា នោះ។ កុសុម៉ា មកទល់ពេលនេះ គឺនៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជនទូទៅ ដោយតែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ ។ កញ្ញា សុភ័ក្រ្ត កុសុម៉ា មិនត្រឹមតែពូកែនិយាយ ចាក់ទឹកមិនលេចទេ ថែមទាំងពូកែសម្តែង លេងទឹកមុខ ទៀតផង តាមរយៈការបង្ហោះវីដេអូលេងសើចខ្លីៗ នៅក្នុងហ្វេសប៊ុករបស់ខ្លួន កាលពីពេលកន្លងទៅ ហើយក៏ទទួលបានការពេញចិត្ត និងស្ងើចសរសើរគ្រប់ៗគ្នា ហើយមានវីដេអូខ្លះ មើលហើយ មើលទៀត នៅតែមិនធុញទ្រាន់ ជាមួយកាយវិកាលេងទឹកមុខ របស់ ពិធីការិនីរូបនេះ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ គេប្រទះឃើញអ្នកប្រើប្រាស់ Tik Tok ម្នាក់ ឈ្មោះ Cheata បានបង្ហោះវីដេអូមួយ ពីសកម្មភាពដ៏កម្រជួបមួយ គឺ ហ្វេនម្នាក់ ស្រក់ទឹកភ្នែក លាយក្តីរំភើបចិត្ត ស្ទើរហោះ ពេលបានជួប កញ្ញា សុភ័ក្រ្ត កុសុម៉ា ផ្ទាល់ នៅក្នុងផ្សារទំនើបមួយកន្លែង ឃើញទឹកភ្នែក អ្នកគាំទ្រខ្លួនបែបនេះ ធ្វើឲ្យ កុសុម៉ា នៅមិនសុខទេ ក៏បានស្ទុះទៅឱប និយាយលេង អង្អែលខ្នង ដោយភាពស្និតស្នាលយ៉ាងខ្លាំង។ ម្ចាស់ Tik Tok ខាងលើបានភ្ជាប់សារខ្លីមួយថា “Fan ពិតគឺបែបនេះចា៎ រំភើបខ្លាំង”។ ឃើញសកម្មភាពទំាងនេះ ធ្វើឲ្យ គ្រប់គ្នា ក៏រំភើប រំជួលចិត្តតាមដែរ ដល់ថ្នាក់ ចូល comment…
អានបន្តសមគ្នាណាស់ ! អីយ៉ា ស្ងាត់ៗ កឺកឺ ដាច់ចិត្តទំលាយមុខមាត់ គូស្នេហ៍បាត់ នៅក្មេងហើយ ស្អាតទៀត ពិសេសខាងស្រី ប្រាប់ថា “សម្រាប់ខ្ញុំ ដំបូងឡើយមក គឺអាណិតគាត់ ព្រោះដោយសារ…” (មានវីដេអូ)
មហាជន ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok មិនតិចនាក់ទេ ពិតជាស្គាល់ តារាម្នាក់ជាក់ជាមិនខាន ឈ្មោះ ឡូញ កេងហុង ហៅ កឺកឺ ដែលតែងតែលេចមុខក្នុងវីដេអូខ្លីៗ ហើយក៏បានធ្វើឲ្យគ្រប់គ្នាសើចលេងសប្បាយ ខ្លាំងមែនទែ។ ក្នុងនោះ ពេលដែលដឹងពីជីវិតពិតរបស់លោកវិញ គ្រប់គ្នាអាចនឹងហូរទឹកភ្នែក ព្រោះ កឺកឺ មានប្រវត្តិកំសត់ខ្លាំងណាស់ ដោយលោកបានប្រាប់ ខាងសារព័ត៌មាន Pich News TV កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ កន្លងទៅ ថា “មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ប៉ុន្តែដឹងក្តីនៅភ្នំពេញ មកនៅជាមួយ អ៊ុំតំាងពី ៧ ទៅ ៨ ឆ្នាំ មកដំបូង ហាត់របាំ តែដល់ពេលយូរៗទៅ យើងទៅរៀនផង ធ្វើការផង ព្រោះដោយសារតែអ៊ុំផ្គត់ផ្គង់យើងដែរ ប៉ុន្តែបើអោយគាត់ផ្គត់ផ្គង់យើងគ្រប់គ្រាន់ហ្មង វាមិនគ្រប់គ្រាន់ទេ ព្រោះដោយសារតែគាត់មាន កូនគាត់ដែលត្រូវមើលដែរ កាលហ្នឹងអ៊ុំរត់ម៉ូតូឌុប ហើយអ៊ុំស្រី គាត់ធ្វើការនៅខាងផ្ទះសំណាក់។ ខ្ញុំចាប់ផ្តើមចេះធ្វើការ ដែលអាចកន្លែងការងារគេទទួលយើង កាលហ្នឹងខ្ញុំរៀន ទី៥ ចូលទី៦ហើយ ដំបូងឡើងទៅរៀនធ្វើជាងម៉ូតូ ប៉ុន្តែយើងទៅធ្វើជាងម៉ូតូបានជាងប្រហែលជា ៥ ទៅ ៦ខែ ហើយគេឲ្យយើងទៅ បញ្ចូលហ្គាសម្តង ទៅបញ្ចូលហ្គាស បានប្រហែលជិតកន្លះឆ្នាំទៀត ប្រាក់ខែ កាលហ្នឹងបាន១ខែ 50$ ពាក់កណ្តាលខែ យើងសុំគេបើកមុនហើយ ដោយសារយើងត្រូវបង់សាលារៀន កាលហ្នឹងរៀនអង់គ្លេសផង យើងរកការងារដើម្បីយើងទៅរៀន…”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ ហ្វេនៗ…
អានបន្តនៅចាំគាត់ទេ ? អូនប្រែហើយ ! ស្ងាត់ៗ លេចមុខ សំ សារ័ត្ន បានមកប្រឡង ម្តងទៀត ក្នុងកម្មវិធី Cambodian Idol ដោយដាក់មួយបទនេះ “អនុស្សាវរីយ៍សំពៅលូ” ធ្វើឲ្យ ឆន សុវណ្ណារាជ ឡើងភ្ញាក់ រួចប្រាប់ថា “សារ័ត្ន មកសារនេះ…” (មានវីដេអូ)
កាលពីរាត្រី ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២ កម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 ក្នុងវគ្គ judge audition បានចាប់ផ្តើមជាផ្លូវការហើយ។ ឆ្លៀតក្នុងឱកាសនោះ ក៏មានបេក្ខជន ជាច្រើនរូប បានមកចូលរួម និងបញ្ចេញសមត្ថភាពអស្ចារ្យរៀងៗខ្លួន លើឆាកដ៏ធំមួយនេះ រំលេចទៅដោយ ភ្លើងពណ៌ស្អាត ទាក់ទាញបំផុត ខុសពីឆ្នាំមុនទៅទៀត។ ឆ្លៀតក្នុងឱកាសនោះ ស្រាប់តែលេចមុខ បេក្ខជនម្នាក់ ឈ្មោះ សំ សារ័ត្ន បានមកម្តងទៀត កាលនោះ រូបគាត់ធ្លាប់បានមកប្រឡងម្តងហើយ ក្នុងកម្មវិធី Cambodian Idol រដូវកាលទី 3 កំឡុងខែ មករា ឆ្នាំ ២០១៨ ដោយកាលនោះ សារ័ត្ន បានលើកយកចម្រៀងមួយបទក្រោមចំណងជើងថា “បេះដូងរាបស្មើ” មកធ្វើការប្រកួត។ ព្រោះតែក្តីស្រឡាញ់ និងចង់ក្លាយជាតារាចម្រៀង ទើបធ្វើឲ្យ សំ សារ័ត្ន មកម្តងទៀត ក្នុងរដូវកាលទី 4 ក្នុងកម្មវិធីលំដាប់ពិភពលោកនេះ ដោយលើកនេះយកបទ “អនុស្សាវរីយ៍សំពៅលូន” មកធ្វើការប្រកួត។ ស្តាប់ចប់សឹងមិនទាន់ ធ្វើឲ្យ គណៈកម្មការ ឆន សុវណ្ណារាជ ប្រាប់ថា “សារ័ត្ន មកសារនេះ ប្លែកជាងមុន ច្បាស់ៗជាងមុន ហើយល្អជាងមុន គឺចង់និយាយថា ស្អកមែន តែស្អកស្តាប់ឮជាងមុន កាលពីមុនស្តាប់អត់ឮទេ ខ្សោយ…”។ លទ្ធផលចុងក្រោយ អ្នកខេត្តកំពង់ឆ្នាំង រូបនេះ ទទួលបាន Yes ដល់ទៅ 4 ពីគណៈកម្មការ។ …
អានបន្តគួរឲ្យស្រឡាញ់ណាស់ ! ឃើញ កូនភ្លោះ អូនលីសា និង លីណា ចង់ចេះ ចង់ដឹងពេក ធ្វើឲ្យ ស្រីលាភ ភរិយា នាយក្រឹម នៅមិនសុខទេ ក៏បានសម្រេចចិត្ត…(មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា នាយក្រឹម គឺជា តារាកំប្លែង ជើងចាស់មួយរូប ដែល ពុកម៉ែ បងប្អូន ខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនដែល មើលរំលងឡើយ ហើយនាយ ក៏បានធ្វើឲ្យ គ្រប់គ្នាសើចសប្បាយ រាល់ពេល សម្តែងម្តងៗផងដែរ ជាពិសេស ជាមួយដៃគូ ដ៏ស័ក្ដិសមបំផុត គឺនាយ កុយ។ នាយ ក្រឹម និង តារាកំប្លែង អ្នកនាង ស្រីលាភ មានកូនភ្លោះស្រី ដ៏គួរឲ្យស្រឡាញ់២រូប ឈ្មោះ លីណា និង លីសា ហើយកន្លងទៅ ស្រីលាភ ដែលត្រូវជាភរិយា នាយក្រឹម តែងតែបង្ហោះរូបភាព និងវីដេអូ បង្ហាញពីសកម្មភាព កូនភ្លោះស្រី របស់ខ្លួនញឹកញាប់ខ្លាំងណាស់ រហូតដល់ថ្នាក់ ធ្វើឲ្យម្នាក់ៗ ឃើញហើយ នាំគ្នាគ្រឺតមែនទែន ចំពោះមុខមាត់ ដ៏គួរឲ្យស្រឡាញ់ ។ បច្ចុប្បន្ន ពួកគាត់ទំាងពីរ កំពុងសាងក្តីសុខ ជាមួយកូនៗ ក្នុងគ្រួសារ ដ៏តូចមួយ របស់ខ្លួន មើលទៅពោរពេញដោយក្តីសុខ និងសុភមង្គលខ្លាំងណាស់។ ចំណែកកាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ព្រោះតែឃើញ កូនភ្លោះស្រី ទំាងពីររបស់ខ្លួនចង់ចេះ ចង់ដឹងពេក ធ្វើឲ្យ ស្រីលាភ ភរិយានាយក្រឹម បានអញ្ជើញអ្នកគ្រូ ជួយបង្រៀនដល់ផ្ទះតែម្តង។ អ្នកនាង ស្រីលាភ បានបញ្ជាក់បន្ថែមថា “អូនលីសា និង លីណា រៀនអក្សរខ្មែរ ថ្ងៃដំបូង អ្នកគ្រូមកបង្រៀនដល់ផ្ទះ អូនចង់ចេះ…
អានបន្តទីបំផុត ពូចក់ និង អ្នកនាង ផល្លា live ជុំគ្នាវិញបាត់ មើលទៅផ្អែមល្ហែមជាងមុនទៀត ហើយ មីង ឆ្លៀតប្រាប់ថា “លើកទី១ ក្នុងជីវិតហើយ ដែល…” (មានវីដេអូ)
សូមបញ្ជាក់ឡើងវិញបន្តិចថា កាលពី ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២២ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ព្រឺត ក្រោយឃើញ រូបភាពថ្មីៗមួយសន្លឹក ត្រូវបានគេទំលាយ ឃើញសកម្មភាព Admin ជីងចក់ ឈរក្បែរ អតីតភរិយា គឺ អ្នកនាង ទ្រិញ ផល្លា យ៉ាងស្និតស្នាលបំផុត ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយឈ្លោះគ្នា បែកផ្សែង កាលពីកន្លងទៅថ្មីៗនេះ ដោយសារ អ្នកនាង ផល្លា បានឃើញ ពូចក់ លួចឆាត ទាក់ទងនារី ខាងក្រៅ ដល់ទៅ 21 នាក់។ ក្រោយបែកធ្លាយរូបនេះ ពូចក់ និងអ្នកនាង ផល្លា ក៏បានចេញមុខ និយាយច្បាស់ៗដែរថា មុនដំបូងឡើយ មានស្ត្រីម្នាក់ ព្រោះតែចង់ឲ្យ អ្នកទំាងពីរ ទើបលួចរៀបចំកម្មវិធីមួយនេះ ដោយចង់ឲ្យ អ្នកទំាងពីរ គឺត្រូវគ្នាវិញ ឲ្យចរចា មិនចង់ឃើញ ចែកផ្លូវគ្នាបែបនេះទេ។ ក្រោយៗមក ពេល អ្នកនាង ផល្លា live ពូចក់ ក៏បានចូល comment ទំាងក្តីនឹករលឹកជាហូរហែ។ លុះមកដល់ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ ពូចក់ បានប្រាប់ដំណឹងដ៏សែនភ្ញាក់ផ្អើលមួយ ជូន ហ្វេន និងមហាជនទូទៅ ថា “ឥឡូវពូសួរយោបល់ក្មួយៗ ពូមីង លោកតា លោកយាយទំាំងអស់គ្នា ប្រសិនបើក្នុងករណី ពូ ហើយនិងមីង ត្រូវគ្នា អាចថា សម្រុះសម្រួលគ្នាវិញ ក្រោមគោលនយោបាយឈ្នះឈ្នះ…
អានបន្ត