សូមរំលឹកឡើងវិញ បន្តិចផងដែរថា លោក កែវ វាសនា គឺជា តារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ នៅក្នុង ផលិតកម្ម សាន់ដេ ហើយបច្ចុប្បន្ន លោកកំពុងសាងក្តីសុខ និងសុភមង្គល ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយយ ភរិយា និងកូនៗ ទំាងពីរ ប្រុសម្នាក់ និងស្រីម្នាក់ ហើយភរិយាលោក ញឹកញាប់ណាស់ តែងតែរំលឹក កាលគ្រា ដែលខ្លួនធ្លាប់កម្សត់ កម្រ ជាមួយស្វាមី ទំរាំមានដល់ថ្ងៃនេះ។ ចំណែកកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ ស្រាប់តែ លេចមុខលោក កែវ វាសនា បានមកបង្ហាញខ្លួនក្នុងកម្មវិធី “អ្នកជិតខាង-The Neighbor” ដោយទំលាយប្រវត្តិស្នេហា របស់ខ្លួន ជាមួយ ភរិយា តស៊ូជាមួយគ្នាជិត 11 ឆ្នាំ។ ឆ្លៀតក្នុងឱកាសនោះ ស្រាប់តែលោក ឆ្លៀតទំលាយរឿង អាក្រក់ របស់ តារាចម្រៀង អ៊ីណូ ថែមទៀត ដោយដាក់ប៉ុន្មានម៉ាត់ សើចឡើងកក្រើកឆាកកម្មវិធី ទៀតបាត់ ដោយមុនដំបូង ពិធីការិនី និងពិធីករ សួរ លោក កែវ វាសនា ថា “រវាងលោក អ៊ីណូ ហើយនិងលោក កែវ វាសនា អ្នកណា ខូចជាង អ្នកណា” មិនទុកយូរទេ លោក កែវ វាសនា ឆ្លើយភ្លាមថា “ប្រៀបធៀបគ្នាអត់បានទេ គាត់ខ្លាំងណាស់”។ លោក កែវ វាសនា…
អានបន្តDay: May 27, 2022
ក្តីសុខ ! ស្ងាត់ៗ ប៉ែន ចំរុង ឆ្លៀតពេលវេលា នាំភរិយា និងអូនប៊ែល មកលំហែកាយ ដល់ទីនេះបាត់ រួចទំលាយពាក្យក្នុងចិត្ត ចេញមកថា…(មានរូបភាពច្រើន)
លោក ប៉ែន ចំរុង គឺជា តារាសម្តែង និង ពិធីករដ៏ល្បីឈ្មោះម្នាក់ ដែលហ្វេនៗ ក៏ដូចជាមហាជនទូទៅ ភាគច្រើន មិនដែលមើលរំលងឡើយ ជាមួយពាក្យសំដីចាក់ទឹកមិនលិច លាយឡំជាមួយរូបសម្រស់ស្រស់សង្ហា ហើយរាល់ការសម្តែងរបស់ តារាប្រុសម្នាក់នេះវិញ ក៏មិនធម្មតាដែរ បានធ្វើឲ្យ អ្នកគាំទ្រ ពេញចិត្តយ៉ាងខ្លាំង។ បច្ចុប្បន្ន លោក ចំរុង កមពុងសាងក្តីសុខជាមួយ ភរិយា និងកូនស្រីសំណព្វ ដ៏គួរឲ្យស្រឡាញ់ម្នាក់ទៀត ឈ្មោះ ប៊ែល (Bell) ពោរពេញដោយភាពកក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់ ព្រមទំាងឆ្លៀតពេលវេលា នាំដើរកម្សាន្តតាមទីកន្លែងជិតឆ្ងាយមិនដែលដាច់ឡើយ ឃើញហើយ គួរឲ្យច្រណែនខ្លាំងណាស់។ ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ លោកបាននាំភរិយា និងអូនប៊ែល ទៅដល់កន្លែងកម្សាន្តមួយនេះបាត់ រំលេចទៅដោយទេសស្អាត ឃើញហើយមានអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់។ ឆ្លៀតក្នុងឱកាស ដ៏ពិសេសនេះ លោកបានទំលាយពាក្យក្នុងចិត្ត បែបនេះ ចេញមកថា “សុខភាព ក្តីសុខ សុភមង្គល លុយកាក់ គ្មានអ្នកណា ជួយរក និងសន្សំ អោយយើងទេ”។ ឃើញបែបនេះ ហ្វេនៗ មិនតិចនាក់ទេ នាំគ្នា ចូល comment ថា ៖ ឈួកវ៉ា ២, ស្អាតណាស់, ទំនងណាស់នេះ, ស្វីតម្ល៉េះ, មានន័យណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តស្អាតប្លែកណាស់ លោកអើយ ! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ព្រះនាងតូច គ្រងសំលៀកបំពាក់មួយឈុតនេះ រួចទ្រង់សម្តែងពីព្រះទ័យថា ឈុតនេះ ធ្វើពី…(មានរូបភាពច្រើន)
មហាជនទូទៅ ក៏ដូចជា ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស ភាគច្រើន ពិតជាស្គាល់ ព្រះនាងតូច នរោត្តម ជេនណា ជាក់ជាមិនខាន ដែលជាសែរាជវង្ស កម្ពុជាវ័យក្មេង។ ព្រះនាងតូច មិនត្រឹមតែមានព្រះភ័ក្រ ស្រស់ស្អាត ប៉ុណ្ណោះទេ ថែមទំាង មានទេពកោសល្យសិល្បៈ គួរឱ្យកោតសរសើរថែម ទៀតផង ហើយ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ កន្លងទៅ គ្រប់គ្នា ក៏ចាប់អារម្មណ៍ខ្លាំងផងដែរ ចំពោះព្រះនាងតូច ដែលបានគ្រងសំលៀកបំពាក់ ស្អាតៗ និងទាក់ភ្នែកខ្លាំងបំផុត មកបង្ហាញជូន គ្រប់គ្នាឲ្យបានឃើញ។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ព្រះនាងតូច បានបញ្ចេញមួយឈុតទៀតហើយ មើលទៅប្លែកស្អាតខ្លាំងណាស់ ព្រមទំាងបានសម្ដែងពីព្រះទ័យថា “ថ្ងៃនេះ ខ្ញុំ សូមបង្ហាញ នូវឈុតសម្លៀកបំពាក់មួយ ដែលមានឈ្មោះថា ឈុតក្រមាបេះដូងខ្មែរ។ ឈុតនេះ ធ្វើអំពីក្រមាខ្មែរសុទ្ធ ហើយរំលេចទៅដោយ ទង់ជាតិខ្មែរ និងផែនទី នៃព្រះរាជាណាចក្រកម្ពុជា ច្នៃម៉ូតយ៉ាងប្រណីតដោយ ស្រីស្រស់អ្នកច្នៃម៉ូត បុរាណ។ អរគុណសម្រាប់ការ ខិតខំបង្កើតស្នាដៃ សម្រាប់រូបខ្ញុំ និងសូមអរគុណ Vid Vid Make Up សម្រាប់ការផាត់មុខ អរគុណ Net Sovanphanha សម្រាប់ការធ្វើសក់បានយ៉ាងស្អាត ព្រមទាំងអរគុណចំពោះ…
អានបន្តសេដទៀតហើយ ! ស្ងាត់ៗ តារាសម្តែង វ័យក្មេង ឈិន មុន្នីនាថ cover បទកំពុងល្បីនេះបាត់ “ស្រលាញ់អូនម្តងទៀតបានទេ?” ពីរោះ ហើយកម្សត់ណាស់, ស្តាប់ចប់សឹងមិនទាន់ ហ្វេនៗ ក៏បាន…(មានវីដេអូ)
ទស្សនិកជន ក៏ដូចជាពុកម៉ែ បងប្អូន ភាគច្រើន ពិតជាស្គាល់ តារាសម្តែង វ័យក្មេង ស្រស់ស្អាតម្នាក់គឺ កញ្ញា ឈិន មុន្នីនាថ ជាក់ជាមិនខាន ហើយក៏ត្រូវជា កូនស្រី សំណព្វចិត្ត របស់ តារាចម្រៀង ជើងចាស់ លោក ឈិន កុសល ផងដែរ។ ហើយកន្លងទៅ គេឃើញ កញ្ញា ឈិន មុន្នីនាថ និង នាយ ព្រែក តែងតែបកស្រាយ ចម្រៀងជាមួយគ្នា ស្តាប់ទៅ ពិតជាពីរោះ រណ្តំចិត្ត យ៉ាងខ្លាំង ទោះស្តាប់ច្រើនដងក៏ដោយ ក៏មិនចេះធុញទ្រាន់ដែរ នេះដោយសារតែ ទឹមដមសំនៀង អ្នកទំាងពីរ។ អត់ទាន់អស់ទេ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ ឈិន មុន្នីនាថ បាន cover មួយបទទៀតហើយ ក្រោមចំណងជើងថា “ស្រលាញ់អូនម្តងទៀតបានទេ?” ជាសំនៀងដើម របស់ សុគន្ធ និសា រួចភ្ជាប់សារខ្លីមួយបញ្ជាក់ថា “សុំទោស នៅនឹកបង អូនមិនអាចភ្លេចបងបានទេ #cover_song ចំណងជើង: ស្រលាញ់អូនម្ដងទៀតបានទេ?”។ ស្តាប់ចប់សឹងមិនទាន់ ហ្វេនៗ ក៏បានចូល comment ព្រាតថា ៖ ពីរោះណាស់អូន, បទហ្នឹងសេដខ្លាំងណាស់ចែ តែចែច្រៀងពីរោះ, ច្រៀងបានពីរោះណាស់អូន, ស្អាតណាស់ អាយដល, អ្នកត្រូវរឿង ស្ដាប់បទនេះម្ដងៗ យំអោបខ្លួនឯង, គេងលក់មិនដឹងខ្លួនស្តាប់ម៉ិញ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ទំាងអស់គ្នា…
អានបន្តចុមយក្ស ខ្លា មើលមុខបាត់ ! ហ្វេនៗ ភ័យជំនួស ក្រោយឃើញ ចែដាណា ចូលទៅថតរូប ជាមួយ សត្វខ្លា អ៊ីចឹងហ្មង រួចឆ្លៀតសួរទៀតថា…(មានវីដេអូ)
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ លោកស្រី ទ្រី ដាណា ជាក់ជាមិនខាន ដែលជាអ្នកជំនួញវ័យក្មេង ស្រស់ស្អាតម្នាក់ ហើយក៏កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំង មកទល់ពេលនេះ ព្រមទំាងបានរួមចំណែកជួយការងារសង្គមមិនដែលដាច់ឡើយ ពិសេស អ្នកត្រូវការចាំបាច់ និងអ្នកតស៊ូ ក្នុងឆាកជីវិត មិនលើកដៃសុំគេតែម្តង។ ងាយមកមលពីជីវិតផ្ទាល់ខ្លួនរបស់ ចែដាណា វិញម្តង ឃើញថា មួយរយៈចុងក្រោយនេះ ថៅកែហាងពេជ្ររូបនេះ តែងតែឆ្លៀតពេលវេលា សម្រាប់ខ្លួនឯង ដើរលំហែកាយ តាមទីកន្លែងផ្សេងៗ ជាមួយ រសជាតិជីវិតថ្មី មានដូចជាជិះអូប័រ លើរលកសមុទ្រធំៗ ជិះកង់តាមឆ្នេរសមុទ្រ មើលទៅពិតជាសប្បាយរីករាយ ខ្លំាងណាស់។ អត់ទាន់អស់ទេ ស្រាប់តែ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ចែដាណា ទៅដល់ថៃបាត់ ពិសេស ដោយសារតែនឹករបស់មួយនេះពេក សុខចិត្តជិះយន្តហោះពីខ្មែរ ទៅដល់ប្រទេសថៃ ដើម្បីញុំា ថែមទំាងភ្ជាប់សារក្នុង TikTok ថា “ខានញាំយូហើយនឹកណាស់”។ មិនទាន់អស់ទេ នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ហ្វេនៗ ជាច្រើនភ្ញាក់ព្រឺត ក្រោយឃើញ ចែដាណា ចូលថតរូបជាមួយ ខ្លា អ៊ីចឹងហ្មង រួចប្រាប់យ៉ាងខ្លីថា “មើលមុខមួយណា កាចជាង”។ ឃើញរូបនេះ ម្នាក់ៗ នៅលែងសុខហើយ ក៏ចូល comment ព្រាតថា ៖ ស្អាតណាស់ចែ, So cute អ្នកបង, ហ៊ានណាស់ចែ គួរអោយខ្លាច,…
អានបន្តស្ងាត់ៗ លោក យឹម តាស្រង់ សម្រេចចាកចេញពី ផលិតកម្ម Galaxy Navatra បាត់ អ្នកដែលមកជំនួស សុទ្ធតែខ្លឹមៗ មានដូចជា…(មានរូបភាពច្រើន)
នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា លោក យឹម តាស្រង់ បានចាកចេញពី ផលិតកម្ម Galaxy Navatra ហើយ។ ក្នុងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ច្បាស់ៗថា “អរគុណ បងប្រុស យឹម តាស្រង់ បងគឺជាស្ថាបនិក មួយរូបរបស់ផលិតកម្ម Galaxy ផលិតកម្មមានថ្ងៃនេះ គឺបងបានចូលរួមយ៉ាងច្រើន រាប់មិនអស់ ពេលនេះ បងរីកចម្រើន និងមានអាជីវកម្មផ្ទាល់ខ្លួន បងហាក់ដូចជា មិនដាច់ចិត្តពី galaxy សោះ ប្អូនក៏ដូចគ្នា ប៉ុន្តែទោះជាយ៉ាងណា រាល់ការជួបណា ក៏ត្រូវតែមានការបែក ដើម្បីអនាគតមួយកាន់តែរីកចម្រើន។ ថ្ងៃនេះ ទោះបីជាបង ទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន និងអាជីវកម្មផ្សេង ក៏ដោយ ប៉ុន្តែបេះដូងយើង នៅជាមួយគ្នា នឹងអាចសហការ គ្រប់កិច្ចការងារសិល្បៈបានគ្រប់ពេលវេលា ។ ថ្ងៃនេះ ខ្ញុំសូមបង្ហាញ អ្នកគ្រប់គ្រងស្ដីទី ទីប្រឹក្សា សរុបបីរូប ជំនួសតំណែង បង យឹម តាស្រង់ គឺបងប្រុស សុខ ជំនោរ បងប្រុស លោក ខាំ ភូរិ និងប្អូនស្រី យឹម សុជាតា”។ ក្រោយមកបន្តិច នាថ្ងៃដដែល លោក យឹម តាស្រង់ ក៏បានបង្ហោះសារមួយ បង្ហាញអារម្មណ៍បែបនេះថា “ខ្ញុំបាទ យឹម តាស្រង់ សូមអរគុណនូវទឹកចិត្ត ដ៏ថ្លៃថ្លា របស់អ្នកឧកញ៉ា ឡេង…
អានបន្តម៉ាក់អូន ជេននី ប្រែហើយ ! អូហូយ ចេញពីមន្ទីរពេទ្យភ្លាម សួស វីសា ឆ្លៀតរត់ទៅប្តូរពណ៌សក់យ៉ាងរំភើយ អ៊ីចឹងហ្មង ឃើញភ្លាម ហ្វេនៗភ្ញាក់ព្រឺត រួចចូល comment ព្រាតថា…(មានវីដេអូ)
ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ តារាចម្រៀងដ៏ល្បីម្នាក់ គឺ អ្នកនាង សួស វីសា ជាក់ជាមិនខាន។ បទចម្រៀងបែបមនោសញ្ចេតនា ច្រើនណាស់ របស់ វីសា នៅតែដក់ជាប់អារម្មណ៍ អ្នកស្តាប់ដដែល មិនចេះជិនណាយ និងធុញទ្រាន់ឡើយ កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត។ ចំណែកកាលពី ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ សួស វីសា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីសកម្មភាព របស់ខ្លួនកំពុងនៅមន្ទីរពេទ្យ មួយកន្លែង ដែលខ្លួនបានទៅធ្វើការវះកាត់ ដាក់ខ្ទង់ច្រមុះ រួចបញ្ជាក់ច្បាស់ៗថា “រូបភាពកាលពីម្សិលម្ងៃ នៅមន្ទីពេទ្យបាងកក ប្រទេសថៃ ខ្ញុំបានទៅបូម និងកោសយក filer នៅក្នុងច្រមុះចេញ ហើយបានវះដាក់ ខ្ទង់តែម្តង ពេលនេះ ទទួលជោគជ័យហើយ តែថ្ងៃ26 ត្រូវហោះទៅថៃម្តងទៀត ដើម្បីកាត់ថ្នេរចេញ និងពិនិត្យ ឡើងវិញ”។ ដូចបានសន្យា ដល់ថ្ងៃកំណត់ សួស វីសា ក៏បានមកម្តងទៀត រួចប្រាប់ថា “មកដល់ពេទ្យហើយ តែដូចញ័រជើង អាម៉េចទេ”។ រឹតតែចាប់អារម្មណ៍ថែមទៀត ពេលចេញពីមន្ទីរពេទ្យ សួស វីសា ឆ្លៀតទៅប្តូរពណ៌សក់ទៀត មើលទៅប្លែកកប់ហ្មង រួចប្រាប់យ៉ាងខ្លីថា “នេះនែ៎..ល្ងាចម៉ិញបន្ទាប់ពីចេញពីមន្ទីរពេទ្យ គឺថាឆ្លៀតរត់ទៅប្តូរពណ៌សក់ យ៉ាងរំភើយ ចាំមើលប្តូរពណ៌សក់អ៊ីចឹង ចេញព័ត៌មានទៀតអត់ន៎ ???”។ ក្រោយឃើញបែបនេះ ហ្វេនៗ នាំគ្នាចូល comment ព្រាតថា ៖ OMG, ស្អាតណាស់បង, អូយ ចែងចាំង, ឌឺដែលនឹងហាស…
អានបន្តមើលម៉ាក់កូនគេផង ដូចបងប្អូនភ្លោះ អ៊ីចឹង ! ចុមយក្ស ខានឃើញមួយរយៈសោះ អូនចូលី ធំជាងម៉ាក់ៗបាត់ ហើយស្អាតណាស់, ឃើញកូនស្រីបែបនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានត្រឹមនិយាយយ៉ាងខ្លីថា “មិនដឹងអ្នកណា…” (មានវីដេអូ)
ពុកម៉ែបងប្អូន ក៏ដូចជាមហាជនទូទៅ ពិតជាស្គាល់ក្មេងស្រីម្នាក់ជាក់ជាមិនខាន គឺ នី ហង្សាចូលី ក្នុងវ័យ ១៥ឆ្នាំ ជាកូនស្រីបង្កើត របស់ តារាសម្តែង លោក យុត្ថារា ឆានី និង អ្នកនាង ចន ច័ន្ទលក្ខិណា។ កូនស្រី របស់អ្នកទំាងពីរ មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទំាងមានរូបរាង ខ្ពស់ស្រឡះ មានកំពស់ជិតប៉ុន ប៉ា និងមានប៉ុនម៉ាក់ បាត់ទៅហើយ។ ក្នុងនោះ គេឃើញ លោក យុត្ថារា ឆានី និង អ្នកនាង ចន ច័ន្ទលក្ខិណា តែងតែបង្ហោះរូបភាព ក្នុងកម្មវិធីផ្សេងៗជាមួយ ចូលី មិនដែលដាច់ឡើយ មើលទៅពិតជាពោរពេញដោយភាពស្និតស្នាល និងមានសុភមង្គលខ្លាំងណាស់។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ អ្នកនាង ចន ច័ន្ទលក្ខិណា បាននាំកូនស្រី ទៅចូលរួមក្នុងកម្មវិធីមួយ ដោយធ្វើការតុបតែងខ្លួន និងស្លៀកសំលៀកបំពាក់ដូចគ្នាទៀត មើលទៅដូចបងប្អូនភ្លោះអ៊ីចឹង ពិតជាស្អាតណាស់។ អ្នកនាង លក្ខិណា បានភ្ជាប់សារខ្លីមួយថា “មិនដឹងអ្នកណាម្តាយអ្នកណាកូនទេ”។ ឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនក៏ភ្ញាក់ដែរ ដល់ថ្នាក់ចូល comment ព្រាតថា ៖ ស្អាតមែន ដូចបងប្អូនភ្លោះអ៊ីចឹង, ធំលឿនដល់ហើយ ប៉ុនម៉ាក់បាត់, មិនដែលឃើញចូលី តែងខ្លួនអ៊ីចឹងទេ ស្អាតណាស់, កូនធំជាងម្តាយទៀត, WOWស្អាតម្ល៉េះ Idol ដូចបងប្អូនភ្លោះ អ៊ីចឹង. ចុះកូនអី ក៏ស្អាតម្ល៉េះប្អូនស្រី, មែនតើបងស្រី មើលច្រឡំគ្នាមែន, ដូចបងប្អូន ស្អាតទាំង២,…
អានបន្តស្អាតហើយ ចិត្តល្អទៀត ! ជិះឡានទៅច្រៀង ស្រាប់តែ រ៉ាប៊ី ត្រូវក្មេងប្រុសម្នាក់ ជិះម៉ូតូឡើងលឿន បុកចំកណ្តាលឡាន មួយទំហឹង, ចុះពីលើឡាន ទំាងខឹង តែមិនទាមទារសំណងអ្វីទេ គ្រាន់តែផ្តាំរឿងមួយថា…(មានវីដេអូ)
ទស្សនិកជន ក៏ដូចជាហ្វេនៗ មិនតិចនាក់ទេ ពិតជាស្គាល់តារាចម្រៀងវ័យក្មេង ស្រស់ស្អាត រាងតូចច្រឡឹង កញ្ញា រ៉ាប៊ី (Rabee) ជាក់ជាមិនខាន ហើយថ្មីៗនេះ បទថ្មី របស់ រ៉ាប៊ី ក្រោមចំណងជើងថា “ស្រារំា” កំពុងផ្ទុះល្បីខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកសស្មានដល់ ហើយឮសឹងតែ គ្រប់កន្លែង ក្នុងកម្មវិធីតូចធំ ដែលពុកម៉ែ បងប្អូន យកទៅចាក់រាំលេងកម្សាន្ត។ ព្រោះតែជោគជ័យខ្លាំងក្នុងអាជីពរបស់ខ្លួន ធ្វើឲ្យតារាស្រីរូបនេះ មានលទ្ធភាពអាចទិញឡានទំនើបមួយគ្រឿង ចូលផ្ទះទៀតបាត់ ពណ៌ខ្មៅ ស្អាតកប់តែម្តង។ ក្នុងនោះ រ៉ាប៊ី គ្រាន់តែភ្ជាប់សារខ្លីមួយថា “new year new toy” ប្រែថា “ឆ្នាំថ្មី សមាជិកថ្មី”។ ស្រាប់តែមកដល់ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ មុនពេលទៅច្រៀង នៅកម្មវិធីខួបកំណើតគេមួយកន្លែង ឡានទើបទិញរបស់ កញ្ញា រ៉ាប៊ី (Rabee) នេះ ត្រូវបានក្មេងប្រុស ជិះម៉ូតូមកបុកមួយទំហឹងហ្មង។ ខឹងពេក រ៉ាប៊ី ចុះពីលើឡាន មិនទាមទារសំណងអ្វីទំាំងអស់ តែគ្រាន់ផ្តាំទៅ យុវជនម្នាក់នេះថា “អូនឯងបងបត់ម៉ាថ្ងៃហើយ អូនឯងជិះមកបុកផាំងអត់មានមើលមុខ មើលក្រោយ អ៊ីចឹងហ្មងហ៎ ថ្ងៃក្រោយជិះឲ្យមើលផង”។ រ៉ាប៊ី បន្តថា “ឥឡូវចូលឡានវិញហើយ ម៉ិញខឹងខ្លាំងមែនទែន ខឹងរឿងផ្លូវអត់មានម៉ូតូ មានឡានអីទេ រាងស្រឡះដែរ តែគាត់នៅចម្ងាយណាណី ហើយខ្ញុំបត់ចូលធម្មតាហ្នឹង ស៊ីញូបត់ឡើងមួយថ្ងៃហើយ បត់តែឡានខ្ញុំមួយ ជិះមកបុកកណ្តាលឡាន អត់មានខុសសោះហ្មង ឮឡើងផាំងហ្មង ខ្ញុំសំដីស្តីឲ្យគាត់ហ្នឹងថាស្ទើរហើយ ព្រោះធៀបខ្ញុំធ្វើឡានវិញគឺអស់ច្រើនខ្លាំង ប្រភេទ Range Rover…
អានបន្ត